Bupivacaine hydrochloride hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបង្កអាការៈស្ពឹកនៅតាមផ្នែកនៃរាងកាយ(Epidural anesthesia, Conduction anesthesia, Spinal anesthesia)។
-
កម្រិតប្រើប្រាស់
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬថ្នាំស្ពឹកប្រភេទអាមីដ(Amide)។
ករណីEpidural anesthesia:
・អ្នកដែលកំពុងមានអាការៈបាត់បង់ឈាមច្រើនឬអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)។
・អ្នកដែលមានអាការៈរលាកនៅកន្លែងចាក់ឬបរិវេណនោះ។
・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis)។
ករណីSpinal anesthesia:
・អ្នកដែលកំពុងមានអាការៈបាត់បង់ឈាមច្រើនឬអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)។
・អ្នកដែលមានអាការៈរលាកនៅកន្លែងចាក់ឬបរិវេណនោះ។
・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis)។
・អ្នកដែលមានជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទកណ្ដាល (ជំងឺរលាកស្រោមខួរ(Meningitis) ជំងឺPoliomyelitis ជំងឺTabes dorsalis) ជាដើម)។
・អ្នកដែលមានជំងឺរបេង រោគសញ្ញារលាក ឬ ការរាលដាលនៃជំងឺមហារីកនៅឆ្អឹងខ្នងជាដើម។
-
ផលរំខាន
ផលរំខានរួមមាន ភ្លេចភ្លាំង វិលមុខ ងងុយគេង អារម្មណ៍មិនស្ងប់ ស្មារតីកើនឡើងហួសហេតុ អារម្មណ៍ស្ពឹក ក្អួតចង្អោរ ហើម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ជីពចរដើរយឺត សម្ពាធឈាមធ្លាក់ចុះ ទឹកមុខស្លេកស្លាំង (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))
- ស្មារតីដឹងខ្លួនធ្លាក់ចុះ ញ័រដៃជើង សាច់ដុំកន្ត្រាក់ (បាត់បង់ស្មារតី ប្រកាច់)
- ញាណដឹងឬការធ្វើចលនាមានលក្ខណៈខុសប្រក្រតី។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូងក្រុមទីIII (Amiodarone ជាដើម) - អាចធ្វើអោយសកម្មភាពរបស់បេះដូងថយចុះខ្លាំង។
・ឱសថDigoxin - អាចធ្វើអោយកើតមានអាការៈពុលឱសថBupivacaine។
・ឱសថស្ពឹកដោយកន្លែងប្រភេទអាមីដ(Amide) - អាចធ្វើអោយកើតមានអាការៈពុលកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ជាពិសេស ត្រូវប្រុងប្រយ័ត្ននៅពេលប្រើចំពោះស្ត្រីដែលស្ថិតនៅដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពទប់ស្កាត់គ្រឿងចម្លងអ៊ីយ៉ុងសូដ្យូម(Na+ Channel) ដើម្បីទប់ស្កាត់ការកើតឡើងនៃប៉ូតង់ស្យែលសកម្ម(Action potential)នៅតាមសរសៃប្រសាទញាណនិងចលនា បង្កជាអាការៈស្ពឹករយៈពេលវែង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp