Bunazosin hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមដែលមិនបណ្ដាលមកពីជំងឺផ្សេងទៀត ជំងឺលើសសម្ពាធឈាមដោយសារបញ្ហាតម្រងនោម និង ជំងឺលើសសម្ពាធឈាមដែលបណ្ដាលមកពីជំងឺមហារីកPheochromocytoma។

      ករណីថ្នាំបន្តក់ភ្នែក (0.01%):

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺក្លូកូម(Glaucoma) និង អាការៈសម្ពាធក្នុងភ្នែកកើនឡើងខ្ពស់។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      <ប្រភេទរយៈពេលសកម្មភាពធម្មតា>

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1.5mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗរហូតដល់1ថ្ងៃ3~6mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ12mg។

      <ប្រភេទរយៈពេលសកម្មភាពវែង (R)>

      មនុស្សពេញវ័យ:ចំពោះជំងឺលើសសម្ពាធឈាម លេប1ថ្ងៃ1ដង3~9mg ដោយចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង3mg។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ9mg។

      ករណីថ្នាំបន្តក់ភ្នែក (0.01%):

      បន្តក់ក្នុងភ្នែក 1ដង1តំណក់ 1ថ្ងៃ2ដង។

    • ហាមប្រើ

      ករណីថ្នាំលេប និង ថ្នាំបន្តក់ភ្នែក:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ករណីថ្នាំលេប:

      សម្ពាធឈាមចុះទាបពេលក្រោកឈរ គ្មានកម្លាំងសាច់ដុំ ជីពចរលោតញាប់ ឈឺក្បាល បេះដូងលោតញាប់ នោមញឹក។

      ករណីថ្នាំបន្តក់ភ្នែក:

      ក្រហមភ្នែក អារម្មណ៍ទើសក្នុងភ្នែក ក្រហាយភ្នែក ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំលេប:

      ・ដោយឱសថនេះមានសកម្មភាពទៅលើប្រព័ន្ធសរសៃឈាមអាកទែរនិងវ៉ែន គេប្រើឱសថនេះចំពោះអ្នកជំងឺដែលរួមមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)។

      ・នៅពេលចាប់ផ្ដើមប្រើប្រាស់ឱសថនេះដំបូង អាចមានអាការៈវិលមុខ ងងឹតមុខ ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបររថយន្ត។

      ករណីថ្នាំបន្តក់ភ្នែក:

      ・មានប្រសិទ្ធិភាពចំពោះជំងឺក្លូកូមដែលមានសម្ពាធភ្នែកធម្មតាផងដែរ។

    • សកម្មភាពឱសថ

      ・ទប់ស្កាត់គ្រឿងទទួលα1 ដើម្បីពង្រីកសរសៃឈាម។

      ・មានសកម្មភាពជម្រុញការបង្ហូរចេញនូវទឹកក្នុងភ្នែកតាមរយៈចន្លោះស្រទាប់Uveaនិងស្រទាប់Sclera។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp