Buformin hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទមិនពឹងផ្អែកលើអាំងស៊ុយលីន (ក្នុងករណីដែលការព្យាបាលដោយឱសថស៊ុលហ្វូនីលយូរៀ (Sulfonylureas)មិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ឬអ្នកជំងឺមិនអាចបន្តការប្រើឱសថដោយសារការកើតមានផលរំខានពីឱសថនេះប៉ុណ្ណោះ)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ100mg ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ ត្រូវសង្កេតមើលប្រសិទ្ធិភាពនៃឱសថនេះនៅពេលកំណត់កម្រិតប្រើប្រាស់ជាប្រចាំ។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ150mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទBiguanideផ្សេងទៀត។

      ・អ្នកដែលងាយកើតមានបញ្ហានៃការកើនឡើងអាស៊ីតឡាក់តិច(Lactic Acid)នៅក្នុងឈាម ៖

      (1) អ្នកដែលធ្លាប់កើតមានបញ្ហានេះពីមុនមក។

      (2) អ្នកដែលមានបញ្ហាតម្រងនោម (រួមទាំងកម្រិតស្រាល)។

      (3) អ្នកដែលកំពុងទទួលការលាងឈាមជាប្រចាំ។

      (4) អ្នកដែលមានបញ្ហាថ្លើម។

      (5) អ្នកដែលមានជំងឺធ្ងន់ធ្ងរទាក់ទងនឹងសរសៃឈាមបេះដូងឬមុខងារសួត (ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺខ្សោយបេះដូង ជំងឺស្ទះសរសៃឈាមនៅក្នុងសួត ជាដើម) ឬ អ្នកដែលស្ថិតក្នុងស្ថានភាពដែលឈាមងាយខ្វះអុកស៊ីសែន។

      (6) អ្នកដែលពិសារគ្រឿងស្រវឹងច្រើនហួសហេតុ។

      (7) អ្នកដែលខ្សោះជាតិទឹក ឬ ងាយស្ថិតក្នុងស្ថានភាពខ្សោះជាតិទឹកដោយសារបញ្ហាក្រពះពោះវៀន ដូចជា រាករូស ក្អួតចង្អោរ ជាដើម។

      (8) មនុស្សចាស់។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ឬ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី1។

      ・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ ឬ ស្ថិតនៅមុននិងក្រោយពេលវះកាត់ ឬ កំពុងមានរបួសធ្ងន់ធ្ងរ។

      ・អ្នកដែលស្ថិតក្នុងស្ថានភាពខ្វះសារធាតុចិញ្ចឹម បរិភោគមិនគ្រប់គ្រាន់ ទ្រុឌទ្រោម ឬ អ្នកដែលមានមុខងារក្រពេញPituitary glandឬក្រពញAdrenal glandចុះខ្សោយ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      រោគសញ្ញាអាស៊ីតឡាក់តិចក្នុងឈាមកើនឡើង(Lactic acidosis) បាត់បង់ចំណង់អាហារ ធ្ងន់ក្បាល ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・រោគសញ្ញានៃការកើនឡើងអាស៊ីតឡាក់តិចក្នុងឈាម(Lactic acidosis)ងាយកើតឡើងចំពោះអ្នកដែលមានជំងឺទាក់ទងនឹងប្រព័ន្ធរបត់ឈាម ឬ ជំងឺតម្រងនោម។ល។

    • សកម្មភាពឱសថ

      បង្កើនសកម្មភាពនៃអាំងស៊ុយលីន និង កាត់បន្ថយការស្រូបជាតិស្ករ ដើម្បីទប់ស្កាត់ការកើនឡើងខ្ពស់នៃកម្រិតជាតិស្ករក្នុងឈាម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp