Bufetolol hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris) និង ជំងឺចង្វាក់បេះដូងខុសប្រក្រតីដោយសារបញ្ហាបញ្ជូនសញ្ញា(Sinus tachycardia)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ15mg បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលអាចកើតមានអាការៈហឺត ឬ អាការៈទងសួតកន្ត្រាក់។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ដោយសារជំងឺទឹកនោមផ្អែម ឬ រោគសញ្ញានៃការកើនឡើងកម្រិតអាស៊ីតនៅក្នុងឈាមដោយសារមេតាបូលីស(Metabolic acidosis)។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃជីពចរចុះខ្សោយធ្ងន់ធ្ងរ ឬ ជំងឺស្ទះការបញ្ជូនសញ្ញាក្នុងបេះដូងA-V blockកម្រិតIIនិងIII ឬ ជំងឺSinoatrial block។

      ・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។

      ・អ្នកដែលមានជំងឺខ្សោយមុខងារថតខាងស្ដាំនៃបេះដូងដោយសារជំងឺលើសសម្ពាធឈាមក្នុងអាកទែរសួត។

      ・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)​។

      ・អ្នកជំងឺមហារីកPheochromocytomaដែលមិនទាន់ទទួលការព្យាបាល។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ・ទាក់ទងនឹងគ្រឿងទទួល β1

      ជីពចរចុះខ្សោយ មុខងារបេះដូងចុះខ្សោយនិងធ្វើអោយមានអាការៈហើមរាងកាយ។

      ・ទាក់ទងនឹងគ្រឿងទទួល β2

      អាការៈហឺត ប៉ះពាល់សរសៃឈាមនៅតាមអវៈយវៈ ប៉ះពាល់មេតាបូលីសខ្លាញ់។

      ・ផ្សេងៗ

      គេងមិនលក់ រោគសញ្ញាក្រពះពោះវៀន កម្លាំងសាច់ដុំចុះខ្សោយ ឆាប់ហត់។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ដោយសារឱសថនេះមានសកម្មភាពកន្ត្រាក់សរសៃឈាម ដូច្នេះ គេពិបាកប្រើចំពោះជំងឺត្បៀតសរសៃឈាមបេះដូងប្រភេទឈឺនៅពេលនៅស្ងៀម(Rest angina)ឬប្រភេទមិននឹងនរ(Unstable angina)។ ម្យ៉ាងទៀត ករណីប្រើប្រាស់ឱសថនេះរយៈពេលយូរអង្វែងមក ហើយបញ្ឈប់ការប្រើប្រាស់ឱសថនេះភ្លាមៗ អាចធ្វើអោយមានគ្រោះថ្នាក់ ដូច្នេះ ត្រូវកាត់បន្ថយបរិមាណប្រើប្រាស់បន្តិចម្ដងៗដោយប្រើរយៈពេលយ៉ាងហោចណាស់1សប្ដាហ៍។

    • សកម្មភាពឱសថ

      កាត់បន្ថយការច្របាច់របស់បេះដូង ធ្វើអោយការប្រើប្រាស់អុកស៊ីសែនរបស់សាច់ដុំបេះដូងថយចុះ និងដើម្បីបង្ការការកើតឡើងនៃអាការៈស្ទះសរសៃឈាមបេះដូង។ ឱសថទប់ស្កាត់គ្រឿងទទួលបេតាមានច្រើនប្រភេទដែលអាចមានសកម្មភាពនៅផ្នែកផ្សេងៗនៃរាងកាយ រួមមាន បេះដូង ទងសួត សរសៃឈាមជាដើម។ ប្រភេទដែលមានសកម្មភាពចម្បងចំពោះបេះដូងគឺប្រភេទដែលទប់ស្កាត់តែគ្រឿងទទួល β1។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp