Budralazine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពី1ថ្ងៃ90~120mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនដល់1ថ្ងៃ180mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។
-
ហាមប្រើ
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ផលរំខាន
ជីពចរលោតញាប់ ឈឺក្បាល វិលមុខ ហើម រោគសញ្ញាស្រដៀងនឹងជំងឺSLE(Systemic lupus erythematosus) ក្ដៅខ្លួន។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះបង្កើនចរន្តឈាមទៅដល់តម្រងនោម ដូច្នេះ អាចប្រើចំពោះអ្នកជំងឺដែលមានមុខងារតម្រងនោមចុះខ្សោយផងដែរ។ ម្យ៉ាងទៀត ឱសថBudralazineមិនសូវបង្កអោយមានផលរំខានជាជីពចរលោតញាប់នោះទេ។
・ចំពោះអ្នកដែលមានជំងឺទាក់ទងនឹងសរសៃឈាមអាកទែរបេះដូង អាចធ្វើអោយកើតមានអាការៈត្បៀតសរសៃឈាមបេះដូង។
・ផលរំខានជារោគសញ្ញាស្រដៀងនឹងជំងឺSLE អាចកើតឡើងក្នុងករណីប្រើឱសថនេះក្នុងកម្រិតខ្ពស់ប៉ុណ្ណោះ
ហាមប្រើចំពោះអ្នកដែលមានជំងឺខ្សោយបេះដូង(Heart failure) ឬ ជំងឺត្បៀតឬស្ទះសរសៃឈាមក្នុងបេះដូង(Ischemic heart disease)។
-
សកម្មភាពឱសថ
មានសកម្មភាពដោយផ្ទាល់ទៅលើសាច់ដុំរលោងនៃសរសៃឈាមអាកទែរតូចៗ ដោយពង្រីកសរសៃឈាមទាំងនោះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp