Budesonide + Formoterol fumarate hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺហឺត(Bronchial asthma)

      - កាត់បន្ថយរោគសញ្ញានៃជំងឺសួតលក្ខណៈស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) រួមមាន ជំងឺរលាកទងសួតរ៉ាំរ៉ៃ និង ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema)។

    • កម្រិតប្រើប្រាស់

      ថ្នាំទម្រង់ជាឧបករណ៍បាញ់ស្រូបតាមមាត់:

      ・ករណីជំងឺហឺត(Bronchial asthma):

      - ការប្រើជាប្រចាំ:

      មនុស្សពេញវ័យ:កម្រិតប្រើក្នុង1ដងគឺBudesonide 160μg / Formoterol fumarate hydrate 4.5μg។ ប្រើ1ថ្ងៃ2ដង ស្រូបតាមមាត់។ អាចបង្កើនឬបន្ថយកម្រិតទៅតាមស្ថានភាពរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ដងគឺBudesonide 640μg / Formoterol fumarate hydrate 18μg និង កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ Budesonide 1280μg / Formoterol fumarate hydrate 36μg។

      - ការប្រើនៅពេលមានអាការៈ:កម្រិតប្រើក្នុង1ដងគឺBudesonide 160μg / Formoterol fumarate hydrate 4.5μg។ ប្រសិនបើអាការៈនៅមិនទាន់ធូរស្បើយក្រោយប្រើរយៈពេលប៉ុន្មាននាទីហើយទេនោះ អាចប្រើម្ដងទៀត។ អាចបន្តប្រើរហូតដល់6ដងជាអតិបរមា។

      ・ករណីជំងឺសួតលក្ខណៈស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) រួមមាន ជំងឺរលាកទងសួតរ៉ាំរ៉ៃ និង ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema):

      មនុស្សពេញវ័យ:កម្រិតប្រើក្នុង1ដងគឺBudesonide 320μg / Formoterol fumarate hydrate 9μg។ ប្រើ1ថ្ងៃ2ដង ស្រូបតាមមាត់។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺឆ្លងមេរោគដែលគ្មានឱសថព្យាបាលដែលមានប្រសិទ្ធិភាព ឬ អ្នកដែលមានជំងឺឆ្លងមេរោគផ្សិតនៅស្រទាប់ជ្រៅ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលមានជំងឺបង្កដោយមេរោគរបេង។

    • ផលរំខាន

      ផលរំខានរួមមាន សម្លេងស្អក សាច់ដុំកន្ត្រាក់ បេះដូងលោតញាប់ ញ័រដៃជើង ឈឺបំពង់ក អារម្មណ៍មិនស្រួលឬទើសក្នុងមាត់ឬបំពង់ក ឡើងកន្ទួលក្រហម រលាកសួត(ក្ដៅខ្លួន ក្អក មានស្លេស្ម) ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema)(ហើមភ្នែក បបូរមាត់ ឬអណ្ដាត) កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - កម្លាំងសាច់ដុំធ្លាក់ចុះ ពិបាកដកដង្ហើម ស្ងួតក (កម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាបធ្ងន់ធ្ងរ)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (Itraconazole, Ritonavir ជាដើម) - អាចធ្វើអោយកើតមានផលរំខានដូចក្នុងករណីប្រើប្រាស់ឱសថស្តេរ៉ូអ៊ីតពេញក្នុងខ្លួនផងដែរ។

      ・ឱសថប្រភេទCatecholamine (Adrenalin, Isoprenaline ជាដើម) - អាចបង្កអោយចង្វាក់បេះដូងដើរខុសប្រក្រតី ឬ បេះដូងឈប់ដើរ។

      ・ឱសថប្រភេទXanthineផ្សេងទៀត (Theophylline, Aminophylline ជាដើម), ឱសថប្រភេទស្តេរ៉ូអ៊ីត(Prednisolone, Betamethasone ជាដើម), ឱសថបញ្ចុះទឹកនោម(Furosemide ជាដើម) - អាចបង្កអោយចង្វាក់បេះដូងដើរខុសប្រក្រតីដោយសារកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាប។

      ・ឱសថប្រភេទទប់ស្កាត់គ្រឿងទទួលβ (β blockers) (Atenolol ជាដើម) - អាចធ្វើអោយសកម្មភាពនៃFormoterolថយចុះ។

      ・ឱសថដែលធ្វើអោយQTនៃចង្វាក់បេះដូងអូសបន្លាយ(ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូង ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants ជាដើម) - អាចធ្វើអោយQTនៃចង្វាក់បេះដូងកាន់តែអូសបន្លាយ បង្កជាផលរំខានផ្សេងៗទាក់ទងនឹងចង្វាក់បេះដូង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・បន្ទាប់ពីប្រើប្រាស់ឱសថនេះរួច គួរខ្ពុរមាត់ចេញ កុំអោយសារធាតុឱសថនៅសល់ក្នុងមាត់ ដើម្បីការពារកុំអោយកើតជំងឺឆ្លងមេរោគផ្សិតនៅក្នុងមាត់(Candidiasis)ឬអាការៈសម្លេងស្អក។

      ・ប្រើនៅក្នុងករណីដែលការប្រើឱសថស្តេរ៉ូអ៊ីតប្រភេទស្រូបតាមមាត់មិនមានប្រសិទ្ធិភាពគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងស្ថានភាពជំងឺ។ ការប្រើឱសថនេះរួមជាមួយឱសថភ្ញោចគ្រឿងទទួលβ2ប្រភេទបន្តសកម្មភាពវែងមិនជាការចាំបាច់នោះទេ។ ភាគច្រើន ឱសថនេះត្រូវការរយៈពេលពី3~6ខែដើម្បីដឹងអំពីប្រសិទ្ធិភាពពិតប្រាកដ។

      ・ប្រើជាប្រចាំនៅក្នុងការបង្ការការកើតឡើងនៃអាការៈហឺត។

    • សកម្មភាពឱសថ

      ឱសថនេះផ្សំឡើងដោយសារធាតុសកម្មចំនួន 2 ៖

      - Formoterol fumarate hydrate:មានសកម្មភាពភ្ញោចគ្រឿងទទួលβ2(β2 receptor) ធ្វើអោយអង់ស៊ីមAdenylyl cyclaseមានសកម្មភាពបំលែងសារធាតុATPនៅក្នុងកោសិកាទៅជាcAMP។ ការកើនឡើងនៃcAMPមានប្រសិទ្ធិភាពពង្រីកមុខកាត់នៃទងសួតអោយរីកធំទូលាយ សម្រួលដល់ការដកដង្ហើម។ ប្រសិទ្ធិភាពនៃឱសថនេះអាចបន្តក្នុងរយៈពេលវែង។

      - Budesonide:ជាប្រភេទស្តេរ៉ូអ៊ីត(Glucocorticosteroid) ដោយវានឹងទៅភ្ជាប់ជាមួយនឹងគ្រឿងទទួលគ្លុយកូកូទីកូអ៊ីត(Glucocorticoid receptor)នៅតាមទងសួតនិងសួត។ ជាលទ្ធផល វាមានប្រសិទ្ធិភាពបំបាត់អាការៈរលាករ៉ាំរ៉ៃនៃផ្លូវដង្ហើម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp