Bucolome

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - កាត់បន្ថយអាការៈរលាកនិងហើមនៅក្រោយពេលវះកាត់ឬរបួស

      - បំបាត់អាការៈរលាក ឈឺចាប់ ឬ បញ្ចុះកំដៅ នៅក្នុងជំងឺដូចជា ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺរលាកប្លោកនោម ជំងឺErythema exsudativum multiforme ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis)លក្ខណៈស្រួចស្រាវ ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក ជំងឺរលាកសរីរាង្គស្យូន

      - រោគសញ្ញាលើសអាស៊ីតអ៊ុយរិចក្នុងឈាម នៅក្នុងជំងឺឈឺសន្លាក់ដោយសារការកើនឡើងអាស៊ីតអ៊ុយរិច(Gout)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ600~1200mg បែងចែកជា2~4ដងក្នុង1ថ្ងៃ។ ចំពោះជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) លេប1ថ្ងៃ900~1200mg។ ចំពោះរោគសញ្ញាលើសអាស៊ីតអ៊ុយរិចក្នុងឈាម លេប1ថ្ងៃ300~900mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺដំបៅក្រពះពោះវៀន។

      ・អ្នកដែលមានបញ្ហាទាក់ទងនឹងឈាមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។

    • ផលរំខាន

      បាត់បង់ចំណង់អាហារ អារម្មណ៍មិនស្រួលក្នុងក្រពះ ឡើងកន្ទួលក្រហម ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・បន្ទាប់ពីចាប់ផ្ដើមប្រើប្រាស់ឱសថនេះ អាចឃើញមានការកើនឡើងនៃអាស៊ីតអ៊ុយរិចជាបណ្ដោះអាសន្ន ហើយពេលខ្លះអាចធ្វើអោយកើតមានអាការៈឈឺចាប់ដោយសារឡើងអាស៊ីតអ៊ុយរិច។

    • សកម្មភាពឱសថ

      ទប់ស្កាត់ការស្រូបយកអាស៊ីតអ៊ុយរិចវិញពីបំពង់ផលិតទឹកនោម(Renal tubule) ក៏ដូចជាជម្រុញការបញ្ចេញចោលអាស៊ីតអ៊ុយរិចទៅតាមទឹកនោម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp