Bucladesine sodium

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលរោគសញ្ញានៃប្រព័ន្ធចរន្តឈាមចុះខ្សោយលក្ខណៈស្រួចស្រាវ ដោយមានប្រសិទ្ធិភាព:បង្កើនកម្លាំងកន្ត្រាក់នៃបេះដូង កាត់បន្ថយរ៉េស៊ីស្តង់នៃសរសៃឈាមតាមអវៈយវៈ ជម្រុញការបញ្ចេញអរម៉ូនអាំងស៊ុយលីន កាត់បន្ថយកម្រិតអាស៊ីតខ្លាញ់សេរីនិងសារធាតុផូស្វ័រអសរីរាង្គក្នុងឈាមនិងបញ្ចុះទឹកនោម។

      ករណីថ្នាំលាបលើស្បែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដំបៅគ្រែ(Bedsore) និង ដំបៅផ្សេងៗទៀតនៅលើស្បែក។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំចាក់:

      លាយជាមួយសូលុយស្យុងដែលភ្ជាប់មកជាមួយឱសថនេះ រួចបញ្ចូលតាមសរសៃវ៉ែនក្នុងល្បឿន 0.005~0.2mg/kg/នាទី។ អាចពង្រាវនៅក្នុងសេរ៉ូមគ្លុយកូសជាដើមទៅតាមការចាំបាច់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

      ករណីថ្នាំលាបលើស្បែក (3%):

      សម្អាតមុខដំបៅ រួចលាបឱសថនេះដោយផ្ទាល់ ឬ លាបនៅលើស្បៃហើយគ្របពីលើដំបៅនោះ 1ថ្ងៃ2ដង។

    • ផលរំខាន

      បេះដូងលោតខ្លាំង ចង់ក្អួត ចង្វាក់បេះដូងខុសប្រក្រតីដោយសារថតក្រោមនៃបេះដូង ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・មានប្រសិទ្ធិភាពធ្វើអោយមុខងារបេះដូងល្អប្រសើរឡើង ដោយបង្កើនការកន្ត្រាក់របស់បេះដូង។

    • សកម្មភាពឱសថ

      ភ្ញោចគ្រឿងទទួលβ1(β1 receptor) ដើម្បីបង្កើនកម្លាំងកន្ត្រាក់របស់បេះដូង ក៏ដូចជាបង្កើនបរិមាណឈាមដែលច្របាច់ចេញពីបេះដូង ប៉ុន្តែឱសថនេះ មិនមានឥទ្ធិពលទៅលើចំនួនដងនៃការកន្ត្រាក់របស់បេះដូងឬសម្ពាធឈាមនោះទេ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp