Bucillamine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
គេប្រើឱសថនេះ ក្នុងករណីការប្រើប្រាស់ឱសថបំបាត់ការរលាកនិងឈឺចាប់មិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។
មនុស្សពេញវ័យ:លេប1ដង 100mg, 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ក្រោយពេលឱសថនេះបង្ហាញប្រសិទ្ធិភាព អាចប្រើក្នុងកម្រិត1ថ្ងៃ100~300mg។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ300mg។
-
ហាមប្រើ
・អ្នកដែលមានបញ្ហាទាក់ទងនឹងឈាម ឬ អ្នកដែលមានមុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹងកំពុងចុះខ្សោយ។
・អ្នកដែលមានបញ្ហាតម្រងនោម។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលទើបទទួលការវះកាត់រួចភ្លាមៗ។
・អ្នកដែលកំពុងមានស្ថានភាពរាងកាយទាំងមូលមិនល្អ។
-
ផលរំខាន
ផលរំខានដែលកើតឡើងញឹកញាប់នោះគឺផលប៉ះពាល់ដល់ប្រព័ន្ធឈាម។ ក្រៅពីនោះ អាចកើតមានអាការៈរមាស់ស្បែក កន្ទួលលើស្បែក រោគសញ្ញាក្រពះពោះវៀន ជំងឺទាក់ទងនឹងសាច់ដុំ។ល។
ផលរំខានងាយកើតឡើង ប៉ុន្តែ មានលក្ខណៈស្រាលជាងឱសថដែលជាសមាសធាតុមាស។ ជាពិសេស ឱសថBucillamineអាចធ្វើអោយប៉ះពាល់ដល់មុខងារតម្រងនោម។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថទាំងនេះ អ្នកជំងឺអាចនឹងចាំបាច់ត្រូវប្រើឱសថវីតាមីនB6 ដើម្បីបំពេញវីតាមីនB6ដែលបាត់បង់ដោយសារការប្រើឱសថទាំងនេះ។
・មានប្រសិទ្ធិភាពចំពោះអ្នកជំងឺដែលការប្រើឱសថដែលជាសមាសធាតុមាសមិនមានប្រសិទ្ធិភាព។
-
សកម្មភាពឱសថ
មិនមានទ្រឹស្ដីជាក់លាក់បង្ហាញអំពីសកម្មភាពនៃឱសថនេះទេ ប៉ុន្តែ គេសន្មតថាឱសថនេះមានសកម្មភាពទៅលើសារធាតុកូឡាជេននៃរាងកាយនិងមានប្រសិទ្ធិភាពកាត់បន្ថយសារធាតុបង្កជំងឺរូម៉ាទីស(Rheumatoid factor) ដែលមានទំនាក់ទំនងទៅនឹងប្រសិទ្ធិភាពប្រឆាំងប្រព័ន្ធភាពស៊ាំនៃឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp