Bromovalerylurea
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បំបាត់អាការៈគេងមិនលក់
- រំងាប់អារម្មណ៍នៅពេលមានអារម្មណ៍មិនស្ងប់ឬភ័យ។
-
កម្រិតប្រើប្រាស់
ថ្នាំម្សៅ:
・ករណីបំបាត់អាការៈគេងមិនលក់:
មនុស្សពេញវ័យ:ពិសា 1ថ្ងៃ1ដង 0.5~0.8g នៅមុនពេលចូលគេងឬនៅពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីរំងាប់អារម្មណ៍នៅពេលមានអារម្មណ៍មិនស្ងប់ឬភ័យ:
មនុស្សពេញវ័យ:ពិសា 1ថ្ងៃ 0.6~1.0g, បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
អាការៈញៀន រោគប្រតិកម្ម ចង់ក្អួត ក្អួត ឈឺក្បាល វិលមុខ ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ដោយសារឱសថនេះអាចបង្កជាអាការៈញៀន ដូច្នេះ ត្រូវប្រុងប្រយ័ត្នចំពោះកម្រិតប្រើប្រាស់និងរយៈពេលប្រើប្រាស់ឱសថនេះ។
・ជាប្រភេទឱសថដែលសកម្មភាពឱសថមានរយៈពេលមធ្យម។
-
សកម្មភាពឱសថ
បង្ហាញប្រសិទ្ធិភាពឆាប់រហ័ស ហើយរយៈពេលបន្តសកម្មភាពក៏ខ្លី។ ក៏មានសកម្មភាពរំងាប់អារម្មណ៍និងបន្ធូរសាច់ដុំផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp