Bromocriptine mesilate
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺរូបរាងកាយរីកធំធាត់ហួសហេតុ (Acromegaly)
- ជំងឺរូបរាងកាយរីកលូតលាស់ហួសហេតុបណ្ដាលមកពីក្រពេញPituitary (Pituitary gigantism)
- ជំងឺនៃការបញ្ចេញទឹកដោះខុសប្រក្រតី (Galactorrhea)
- ការទប់ស្កាត់ការបញ្ចេញទឹកដោះនៅក្នុងរយៈពេលក្រោយសម្រាលកូនរហូតដល់សុខភាពមាតាត្រឡប់មកប្រក្រតីវិញ(Lying-in period)
- បញ្ហាទាក់ទងនឹងដំណើរបញ្ចេញមេជីវិតញី(Ovulation)ដែលរួមមានការកើនឡើងខ្ពស់នៃអរម៉ូនប្រូឡាក់ទីន(Prolactin)
- ជំងឺមហារីកក្រពេញPituitaryដែលរួមមានការកើនឡើងខ្ពស់នៃអរម៉ូនប្រូឡាក់ទីន(Prolactin) (ករណីមិនចាំបាច់ព្យាបាលដោយការវះកាត់តែប៉ុណ្ណោះ)
- បណ្ដុំរោគសញ្ញាប៉ាឃីនសុន(Parkinsonism)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីជំងឺរូបរាងកាយរីកធំធាត់ហួសហេតុ (Acromegaly) និង ជំងឺរូបរាងកាយរីកលូតលាស់ហួសហេតុបណ្ដាលមកពីក្រពេញPituitary (Pituitary gigantism):
ជាទូទៅ លេប1ថ្ងៃ2.5mg~7.5mg បែងចែកជា2~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហាររួចភ្លាម។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីជំងឺនៃការបញ្ចេញទឹកដោះខុសប្រក្រតី (Galactorrhea) ករណីទប់ស្កាត់ការបញ្ចេញទឹកដោះនៅក្នុងរយៈពេលក្រោយសម្រាលកូនរហូតដល់សុខភាពមាតាត្រឡប់មកប្រក្រតីវិញ(Lying-in period) បញ្ហាទាក់ទងនឹងដំណើរបញ្ចេញមេជីវិតញី(Ovulation)ដែលរួមមានការកើនឡើងខ្ពស់នៃអរម៉ូនប្រូឡាក់ទីន(Prolactin) និង ជំងឺមហារីកក្រពេញPituitaryដែលរួមមានការកើនឡើងខ្ពស់នៃអរម៉ូនប្រូឡាក់ទីន(Prolactin) (ករណីមិនចាំបាច់ព្យាបាលដោយការវះកាត់តែប៉ុណ្ណោះ):
ជាទូទៅ លេប1ថ្ងៃ1ដង2.5mg ក្រោយបរិភោគអាហារពេលល្ងាចរួចភ្លាម និង អាចបង្កើនកម្រិតបន្តិចម្ដងៗរហូតដល់ 1ថ្ងៃ5~7.5mg បែងចែកជា2~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហាររួចភ្លាម។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីបណ្ដុំរោគសញ្ញាប៉ាឃីនសុន(Parkinsonism):
ជាទូទៅ ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ1ដង 1.25mg ឬ 2.5mg ក្រោយបរិភោគអាហារពេលព្រឹករួចភ្លាម រួចបង្កើនកម្រិតម្ដង2.5mg/ថ្ងៃ រៀងរាល់1ឬ2សប្ដាហ៍ ដើម្បីកំណត់កម្រិតប្រើជាប្រចាំដែលជាទូទៅគឺ 1ថ្ងៃ 15~22.5mg។ ករណីកម្រិតប្រើក្នុង1ថ្ងៃស្មើនឹង5mg ត្រូវបែងចែកជា2ដងដោយប្រើនៅក្រោយពេលអាហារពេលព្រឹកនិងពេលល្ងាចរួចភ្លាម។ ករណីកម្រិតប្រើក្នុង1ថ្ងៃចាប់ពី7.5mgឡើងទៅ ត្រូវបែងចែកជា3ដងដោយប្រើនៅក្រោយបរិភោគអាហាររួចភ្លាម។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទErgot alkaloids។
・ស្ត្រីដែលមានបណ្ដុំរោគសញ្ញានៃការលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះ (Pregnancy-induced hypertension)។
・ស្ត្រីដែលមានសម្ពាធឈាមឡើងខ្ពស់ក្នុងរយៈពេលក្រោយសម្រាលកូនរហូតដល់សុខភាពមាតាត្រឡប់មកប្រក្រតីវិញ(Lying-in period)។
・អ្នកដែលកំពុងឬធ្លាប់មានជំងឺទាក់ទងនឹងប្រើសបេះដូង ដែលត្រូវបានពិនិត្យបញ្ជាក់ដោយអេកូបេះដូង។
-
ផលរំខាន
ផលរំខានរួមមាន ចង់ក្អួត ក្អួត មិនស្រួលក្នុងក្រពះ បាត់បង់ចំណង់ទល់លាមក ស្ងួតក រវើរវាយ រោគសញ្ញាDyskinesia(ចលនាមិនប្រក្រតីនៃអណ្តាតនិងជុំវិញមាត់) វិលមុខ ងងឹតមុខពេលក្រោកឈរ ឈឺក្បាល ធ្ងន់ក្បាល អស់កម្លាំង ឡើងកន្ទួលក្រហម ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ទឹកមុខស្លេកស្លាំង បែកញើសទាំងត្រជាក់ បាត់បង់ស្មារតី (សម្ពាធឈាមធ្លាក់ចុះទាប អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))
- ក្ដៅខ្លួនខ្លាំង សាច់ដុំរឹង ញ័រដៃជើង សាច់ដុំកន្ត្រាក់ (Syndrome malin)
- ក្អក ឈឺទ្រូង ពិបាកដកដង្ហើម (រលាកស្រទាប់ទ្រូង រលាកស្រទាប់បេះដូង ក្រិនសួត ក្រិនស្រទាប់ទ្រូង)
- បេះដូងលោតញាប់ ដង្ហក់ ហើមជើង (រោគសញ្ញាប៉ះពាល់ប្រើសបេះដូង)
- ឈឺចង្កេះ ឈឺផ្នែកខ្នង ហើមជើង (រោគសញ្ញានៃការក្រិនស្រទាប់ពោះផ្នែកខាងក្រោយ)។
- មិនស្គាល់ទីកន្លែងឬពេលវេលា ឃើញរូបភាពឬស្ដាប់លឺសម្លេងដែលមិនមានពិត អស់កម្លាំង (វង្វេងវង្វាន់ រវើរវាយ ភ្លេចភ្លាំង)
- ឈឺនៅចុងដង្ហើម ចង់ក្អួត ក្រហាយទ្រូង (ជំងឺដំបៅក្រពះឬគល់ពោះវៀនតូច ហូរឈាមនៅក្រពះពោះវៀន)
- សាច់ដុំកន្ត្រាក់ សម្ពាធឈាមកើនឡើង រោគសញ្ញានៃការប៉ះពាល់សរសៃឈាមខួរក្បាល គាំងបេះដូង
- អាការៈគេងលក់ភ្លាមៗ។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលភ្ញោចប្រព័ន្ធសរសៃប្រសាទSympathetic (Adrenaline ជាដើម), ឱសថប្រភេទErgot alkaloids (Ergometrine, Methylergometrine, Ergotamine, Dihydroergotamine ជាដើម) - អាចធ្វើអោយកើតមានអាការៈដូចជា សម្ពាធឈាមកើនឡើង ឈឺក្បាល សាច់ដុំកន្ត្រាក់ ជាដើម។
・ឱសថដែលធ្វើអោយសម្ពាធឈាមចុះទាប - អាចធ្វើអោយសម្ពាធឈាមចុះកាន់តែទាប។
・គ្រឿងស្រវឹង - អាចធ្វើអោយប៉ះពាល់ដល់ក្រពះពោះវៀន ជាដើម។
・ឱសថប្រភេទPhenothiazines (Prochlorperazine, Chlorpromazine, Perazine ជាដើម), ឱសថប្រភេទButyrophenones (Haloperidol, Spiperone ជាដើម), ឱសថប្រភេទIminodibenzyl (Carpipramine ជាដើម), ឱសថព្យាបាលជំងឺស្មារតីប្រភេទAtypical antipsychotic(Perospirone, Blonanserin ជាដើម), ឱសថMetoclopramide, ឱសថDomperidone - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងថយចុះ។
・ឱសថព្យាបាលជំងឺប៉ាឃីនសុន (Levodopa, ឱសថប្រភេទThioxanthene ជាដើម) - អាចធ្វើអោយផលរំខានទាក់ទងនឹងស្មារតីកើនឡើង។
・ឱសថCiclosporin, ឱសថTacrolimus - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។
・ឱសថប្រឆាំងបាក់តេរីប្រភេទMacrolide (Erythromycin, Josamycin ជាដើម), ឱសថប្រឆាំងវីរុសប្រភេទProtease inhibitors (Ritonavir, Saquinavir ជាដើម), ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole (Itraconazole ជាដើម) - អាចធ្វើអោយសកម្មភាពនៃBromocriptine mesilateកើនឡើង។
・ឱសថOctreotide - អាចធ្វើអោយAUCនៃBromocriptine mesilateកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថនេះអាចធ្វើអោយមិនមានការបញ្ចេញទឹកដោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ជាដើម ដោយសារសម្ពាធឈាមចុះទាប ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・ការប្រើប្រាស់ឱសថនេះអាចធ្វើអោយកើតមានអាការៈ ដូចជា ការលេងល្បែងឬការទិញទំនិញហួសហេតុ ចំណង់អាហារឬចំណង់ផ្លូវភេទអាចកើនឡើងខុសប្រក្រតី ជាដើម។
・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
・សកម្មភាពនៃឱសថទាំងនេះមានលក្ខណៈខ្សោយជាងឱសថប្រភេទL-ដូប៉ា (L-dopa) ប៉ុន្តែ ការកើតមានការប្រែប្រួលរោគសញ្ញាចុះឡើងក្នុង1ថ្ងៃមានលក្ខណៈតិចតួចជាង។
・រោគសញ្ញាក្រពះពោះវៀនច្រើនកើតឡើងនៅពេលចាប់ផ្ដើមប្រើប្រាស់ឱសថនេះ ប៉ុន្តែ វានឹងបាត់ទៅវិញក្រោយរយៈពេលប៉ុន្មានថ្ងៃ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចខាងក្រោម៖
- ភ្ញោចគ្រឿងទទួលដូប៉ាមីន(Dopamine receptor)ដែលស្ថិតនៅក្រពេញPituitary ដើម្បីទប់ស្កាត់ការបញ្ចេញអរម៉ូនប្រូឡាក់ទីន(Prolactin)ឬអរម៉ូនជម្រុញការរីកលូតលាត់(Growth hormone ឬ Somatotropin)
- ភ្ញោចគ្រឿងទទួលដូប៉ាមីន(Dopamine receptor)ដែលស្ថិតនៅផ្នែកStriatumនៃខួរក្បាល ដើម្បីកែលម្អរោគសញ្ញាផ្សេងៗនៃជំងឺប៉ាឃីនសុន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp