Brinzolamide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺក្លូកូម(Glaucoma) ឬ រោគសញ្ញានៃការកើនឡើងសម្ពាធភ្នែក (ករណីមិនអាចប្រើឱសថផ្សេងទៀតបានឬប្រសិទ្ធិភាពនៃឱសថព្យាបាលផ្សេងទៀតមិនគ្រប់គ្រាន់)។
-
កម្រិតប្រើប្រាស់
ថ្នាំបន្តក់ភ្នែក (1%):
ជាទូទៅ បន្តក់ក្នុងភ្នែក 1ដង1តំណក់ 1ថ្ងៃ2ដង។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើ1ដង1តំណក់ 1ថ្ងៃ3ដង។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។
-
ផលរំខាន
ផលរំខានរួមមាន រលាកកញ្ចក់ភ្នែក ភ្នែកក្រហម ឈឺភ្នែក ស្រវាំងភ្នែក ទើសក្នុងភ្នែក រលាកត្របកភ្នែក ល្វីងក្នុងមាត់ ចង់ក្អួត ឆាប់ហត់ ឈឺក្បាល ។ល។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថAcetazolamide (ថ្នាំលេប) - អាចធ្វើអោយសកម្មភាពនៃឱសថAcetazolamideកើនឡើង។
・ឱសថAspirin (កម្រិតខ្ពស់) - អាចធ្វើអោយផលរំខាននៃឱសថទាំងសងខាងកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ក្រោយប្រើប្រាស់ឱសថនេះ អាចនឹងមានអាការៈស្រវាំងភ្នែកជាបណ្ដោះអាសន្ន ដូច្នេះ គួរចៀសវាងបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ រហូតដល់ពេលភ្នែកត្រលប់មកសភាពដើមវិញ។
・ករណីប្រើជាមួយថ្នាំបន្តក់ភ្នែកផ្សេងទៀត គួរទុកគម្លាតរវាងគ្នារយៈពេលយ៉ាងហោចណាស់10នាទី។
・ករណីប្រើContact lens គួរដោះចេញមុននឹងបន្តក់ថ្នាំនេះ។ បន្ទាប់ពីនោះ គួរទុករយៈពេលយ៉ាងហោចណាស់15នាទី មុននឹងពាក់Contact lensវិញ។
・មិនត្រូវប្រើចំពោះអ្នកដែលមានបញ្ហាតម្រងនោមនោះទេ ព្រោះអាចធ្វើអោយអូសបន្លាយការបញ្ចេញចោលនៃសារធាតុឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃអង់ស៊ីមCarbonic anhydraseនៅក្នុងផ្នែកCiliary bodyនៃភ្នែក ដើម្បីកាត់បន្ថយការផលិតទឹកក្នុងភ្នែក(Aqueous humour) ធ្វើអោយសម្ពាធក្នុងភ្នែកថយចុះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp