Brimonidine tartrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺក្លូកូម(Glaucoma) ឬ រោគសញ្ញានៃការកើនឡើងសម្ពាធភ្នែក (ករណីមិនអាចប្រើឱសថផ្សេងទៀតបានឬប្រសិទ្ធិភាពនៃឱសថព្យាបាលផ្សេងទៀតមិនគ្រប់គ្រាន់)។

    • កម្រិតប្រើប្រាស់

      ថ្នាំបន្តក់ភ្នែក (0.1%):

      ជាទូទៅ បន្តក់ក្នុងភ្នែក 1ដង1តំណក់ 1ថ្ងៃ2ដង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ទារកកើតមិនគ្រប់ទម្ងន់ ទារកទើបកើត និង កុមារក្រោមអាយុ2ឆ្នាំ។

    • ផលរំខាន

      ផលរំខានរួមមាន រលាកភ្នែក រលាកកញ្ចក់ភ្នែក(ឈឺឬទើសនៅភ្នែក ចាំងភ្នែក ចេញទឹកភ្នែក) រលាកត្របកភ្នែកឬជុំវិញភ្នែក ភ្នែកក្រហម រមាស់ភ្នែក រលាកស្បែកនៅកន្លែងប៉ះសារធាតុថ្នាំ ។ល។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបញ្ចុះសម្ពាធឈាម - អាចធ្វើអោយសម្ពាធឈាមកាន់តែចុះទាប។

      ・ឱសថដែលទប់ស្កាត់សកម្មភាពប្រព័ន្ធប្រសាទកណ្ដាល (ឱសថប្រភេទBarbiturates, ឱសថបំបាត់ការឈឺចាប់ប្រភេទOpioid, ឱសថរំងាប់អារម្មណ៍, ឱសថសណ្ដំ ជាដើម), គ្រឿងស្រវឹង - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។

      ・ឱសថប្រភេទMAO inhibitors - អាចធ្វើអោយសម្ពាធឈាមប្រែប្រួល។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចនឹងមានអាការៈស្រវាំងភ្នែក ងងុយគេង វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・ករណីប្រើជាមួយថ្នាំបន្តក់ភ្នែកផ្សេងទៀត គួរទុកគម្លាតរវាងគ្នារយៈពេលយ៉ាងហោចណាស់5នាទី។

      ・ភាគច្រើនប្រើចំពោះជំងឺក្លូកូមដែលមានសម្ពាធភ្នែកធម្មតា។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃគ្រឿងទទួលអាល់ហ្វា2 (α2 receptor) ដើម្បីកាត់បន្ថយការផលិតទឹកក្នុងភ្នែក ព្រមទាំងជម្រុញការហូរចេញនៃទឹកក្នុងភ្នែក(Aqueous humour)តាមរយៈចន្លោះស្រទាប់Uveaនិងស្រទាប់Sclera ធ្វើអោយសម្ពាធក្នុងភ្នែកថយចុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp