Bismuth subgallate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈរាករូស។
ករណីថ្នាំលាបលើស្បែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈរលាត់ឬដំបៅទំហំតូចនៅលើស្បែក និង ឬសដូងបាត។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1.5~4g ដោយបែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំលាបលើស្បែក:
ជាទូទៅ រោយថ្នាំម្សៅនៅលើស្បែកដោយផ្ទាល់ ឬ លាយអោយក្លាយជាថ្នាំម្សៅឬក្រែមដែលមានកំហាប់5~10% រួចលាបលើកន្លែងដែលមានបញ្ហា។
-
ហាមប្រើ
ករណីថ្នាំលេប ប្រើនៅក្នុងការព្យាបាលអាការៈរាករូស:
・អ្នកដែលមានជំងឺរលាកពោះវៀនធំលក្ខណៈហូរឈាម។
・អ្នកដែលមានបញ្ហាទាក់ទងនឹងការឆ្លងកាត់ក្រពះពោះវៀនលក្ខណៈរ៉ាំរ៉ៃ ឬ មានជំងឺដំបៅក្រពះពោះវៀនកម្រិតធ្ងន់ធ្ងរ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលកំពុងមានអាការៈរាករូសដោយសារការឆ្លងមេរោគ។
-
ផលរំខាន
ការកន្ត្រាក់សាច់ដុំ អារម្មណ៍មិនស្ងប់ ឈឺក្បាល ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើប្រាស់ឱសថនេះរយៈពេលវែង អាចផ្ដល់ផលរំខានប៉ះពាល់ដល់ស្មារតីនិងប្រព័ន្ធសរសៃប្រសាទ ដូច្នេះ គួរកំណត់ការប្រើប្រាស់ត្រឹមប្រមាណ5ថ្ងៃក្នុង1សប្ដាហ៍(20ថ្ងៃក្នុង1ខែ)។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពនៅក្នុងការទប់ស្កាត់សកម្មភាពរបស់បាក់តេរីហេលីកូបាក់តា ភីឡូរី(Helicobacter pylori)ដែលជាមូលហេតុមួយនៃជំងឺដំបៅក្រពះពោះវៀនផងដែរ ដូច្នេះ ឱសថនេះត្រូវបានគេផ្តោតការយកចិត្តទុកដាក់នៅក្នុងការប្រើប្រាស់ជាឱសថព្យាបាលជំងឺដំបៅក្រពះពោះវៀនផងដែរ។
-
សកម្មភាពឱសថ
កាត់បន្ថយលទ្ធភាពនៃការទទួលការភ្ញោចនៅលើភ្នាសក្រពះ ដើម្បីទប់ស្កាត់ការធ្វើចលនារបស់ពោះវៀន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp