Biperiden

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - បណ្ដុំរោគសញ្ញាប៉ាឃីនសុន(Parkinsonism)ដែលកើតឡើងដោយគ្មានជំងឺផ្សេងទៀតជាមូលហេតុ

      - បណ្ដុំរោគសញ្ញាប៉ាឃីនសុន(Parkinsonism)ដែលកើតឡើងដោយសារមូលហេតុផ្សេងៗ (ដូចជា បន្ទាប់ពីអាការៈរលាកខួរក្បាល ឬ ដោយសារការរឹងនៃសរសៃឈាម ឬ ដោយសារការពុលសារធាតុផ្សេងៗ)

      - បណ្ដុំរោគសញ្ញាប៉ាឃីនសុន(Parkinsonism) រោគសញ្ញាDyskinesia រោគសញ្ញា(លើកលែងប្រភេទកើតឡើងយឺត(Tardive dyskinesia)) និង រោគសញ្ញាAkathisia ដែលកើតឡើងដោយសារការប្រើប្រាស់ឱសថជម្រុញស្មារតី(Psychotropic drugs)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ដង1mg (ថ្នាំម្សៅ1%ត្រូវនឹង0.1g), 1ថ្ងៃ2ដង។ រួចបង្កើនកម្រិតបន្តិចម្ដងៗ រហូតដល់ 1ថ្ងៃ3~6mg(ថ្នាំម្សៅ1%ត្រូវនឹង0.3~0.6g) ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ5~10mg ចាក់ក្នុងសាច់ដុំ។ អាចចាក់តាមសរសៃវ៉ែនបាន ប៉ុន្តែក្នុងករណីពិសេសចាំបាច់ប៉ុណ្ណោះ ដោយប្រើ5~10mg ចាក់តាមសរសៃវ៉ែនក្នុងល្បឿនយឺតៗគឺប្រមាណ3នាទីសម្រាប់ឱសថ5mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។

      ・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis។

    • ផលរំខាន

      ល្បឿននៃការកន្ត្រាក់បេះដូងកើនឡើង ស្ងួតក ទល់លាមក ពិបាកនោម ព្រិលភ្នែក ងងុយគេង ពិបាកផ្ដោតអារម្មណ៍ ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ភាគច្រើនគេប្រើឱសថនេះចំពោះអ្នកជំងឺដែលរោគសញ្ញាមានលក្ខណៈស្រាល ដោយឱសថនេះមានប្រសិទ្ធិភាពចំពោះអាការៈញ័ររាងកាយ។

      ・ទោះជាកើតមានអាការៈស្ងួតក ក៏មិនចាំបាច់បញ្ឈប់ការប្រើប្រាស់ឱសថនេះដែរ ប៉ុន្តែ មិនត្រូវប្រើឱសថនេះចំពោះអ្នកដែលមានជំងឺក្លូកូម(Glaucoma) ឬ ជំងឺរីកក្រពេញប្រូស្តាត ឬ ជំងឺស្ទះពោះវៀននោះទេ។

    • សកម្មភាពឱសថ

      កាត់បន្ថយសកម្មភាពនៃសារធាតុអាសេទីលកូលីន(Acetylcholine) ដើម្បីរក្សាតុល្យភាពនៃសកម្មភាពរវាងសារធាតុនេះនិងសារធាតុដូប៉ាមីន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp