Biotin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ស្បែកឡើងកន្ទួលរមាស់លក្ខណៈស្រួចស្រាវឬរ៉ាំរ៉ៃ
- ស្បែកឡើងកន្ទួលរមាស់កើតនៅលើកុមារ
- អាការៈរលាកស្បែកដោយសារការប៉ះពាល់(Contact dermatitis)
- ស្បែកឡើងកន្ទួលរមាស់ដោយសារការបញ្ចេញខ្លាញ់ច្រើន(Seborrheic eczema)
- មុនលើស្បែក។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ 0.5~2mg បែងចែកជា1~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ 0.5~2mg ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ ឬ តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
សកម្មភាពឱសថ
ឱសថនេះជាវីតាមីនប៊ីអូទីន(Biotin) ឬហៅថាវីតាមីនH ដោយសារធាតុនេះមានតួនាទីជាកូអង់ស៊ីម(Coenzyme)ដែលជាជំនួយដល់សកម្មភាពនៃអង់ស៊ីមផ្សេងៗជាច្រើននៅក្នុងរាងកាយ។ ជាទូទៅ វីតាមីននេះត្រូវបានសំយោគដោយបាត់តេរីនៅក្នុងពោះវៀននៃរាងកាយមនុស្ស ហើយកង្វះវីតាមីននេះអាចធ្វើអោយមានរោគសញ្ញាផ្សេងៗកើតឡើង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp