Bimatoprost
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំបន្តក់ភ្នែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺក្លូកូម(Glaucoma) ឬ រោគសញ្ញានៃការកើនឡើងសម្ពាធភ្នែក។
ករណីថ្នាំទឹកសម្រាប់លាប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺខ្សត់រោមភ្នែក (ប៉ុន្តែ ឱសថនេះមិនមានប្រសិទ្ធិភាពទេក្នុងករណីមិនមានរន្ធរោមដែលរោមភ្នែមអាចដុះបាន)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំបន្តក់ភ្នែក (0.03%):
បន្តក់1ដង1តំណក់ 1ថ្ងៃ1ដង។
ករណីថ្នាំទឹកសម្រាប់លាប (0.03%):
ប្រើដងដើម្បីលាបទឹកថ្នាំនៅគល់រោមភ្នែក 1ថ្ងៃ1ដង1តំណក់សម្រាប់ភ្នែកម្ខាង នៅមុនពេលចូលគេង។
-
ហាមប្រើ
ករណីថ្នាំបន្តក់ភ្នែក និង ថ្នាំទឹកសម្រាប់លាប:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ករណីថ្នាំបន្តក់ភ្នែក:
ផលរំខានរួមមាន ភ្នែកក្រហម ត្របកភ្នែកប្រែពណ៌ រមាស់ភ្នែក ដុះរោមច្រើនជុំវិញភ្នែក រោមភ្នែកវែងនិងក្រាស់ជាងមុន កូនក្រមុំភ្នែកប្រែពណ៌ អារម្មណ៍ទើសក្នុងភ្នែក រលាកកញ្ចក់ភ្នែក ឈឺភ្នែក រលាត់នៅកញ្ចក់ភ្នែក រលាកត្របកភ្នែក ស្ងួតភ្នែក ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- កូនក្រមុំភ្នែកប្រែពណ៌កាន់តែខ្មៅ (ស្រទាប់ជុំវិញកូនក្រមុំភ្នែកប្រែពណ៌)។
ករណីថ្នាំទឹកសម្រាប់លាប:
ផលរំខានរួមមាន ភ្នែកក្រហម អាចម៍ភ្នែក ស្បែកប្រែពណ៌ខ្មៅ ស្នាមក្រហមនៅត្របកភ្នែក ផ្សាភ្នែក រមាស់ភ្នែក ឈឺភ្នែក ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- កូនក្រមុំភ្នែកប្រែពណ៌កាន់តែខ្មៅ (ស្រទាប់ជុំវិញកូនក្រមុំភ្នែកប្រែពណ៌)
- ត្របកភ្នែកខូង។
-
អន្តរប្រតិកម្ម
ករណីថ្នាំបន្តក់ភ្នែក និង ថ្នាំទឹកសម្រាប់លាប:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថបន្តក់ភ្នែកប្រភេទប្រូស្តាក្លង់ឌីន(Prostaglandin) (ឱសថLatanoprost ជាដើម) - អាចធ្វើអោយសម្ពាធភ្នែកកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីថ្នាំបន្តក់ភ្នែក និង ថ្នាំទឹកសម្រាប់លាប:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំបន្តក់ភ្នែក:
・ក្រោយប្រើប្រាស់ឱសថនេះ អាចនឹងមានអាការៈស្រវាំងភ្នែកជាបណ្ដោះអាសន្ន ដូច្នេះ គួរចៀសវាងបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ រហូតដល់ពេលភ្នែកត្រលប់មកសភាពដើមវិញ។
・ករណីប្រើជាមួយថ្នាំបន្តក់ភ្នែកផ្សេងទៀត គួរទុកគម្លាតរវាងគ្នារយៈពេលយ៉ាងហោចណាស់5នាទី។
・ករណីប្រើContact lens គួរដោះចេញមុននឹងបន្តក់ថ្នាំនេះ ព្រោះវាអាចធ្វើអោយContact lensប្រែពណ៌។ បន្ទាប់ពីនោះ គួរទុករយៈពេលយ៉ាងហោចណាស់15នាទី មុននឹងពាក់Contact lensវិញ។
・ក្រោយបន្តក់ភ្នែក ប្រសិនបើនៅមានទឹកថ្នាំជាប់នៅជុំវិញភ្នែក គួរជូតចេញដោយក្រណាត់សើមឬលាងមុខចេញ ព្រោះសារធាតុថ្នាំនេះអាចធ្វើអោយខ្មៅជុំវិញភ្នែក។
ករណីថ្នាំទឹកសម្រាប់លាប:
・ត្រូវប្រយ័ត្នកុំអោយសារធាតុឱសថចូលក្នុងភ្នែក ហើយត្រូវជូតចេញនៅពេលសារធាតុឱសថជាប់នៅលើត្របកភ្នែក។
・ករណីប្រើContact lens គួរដោះចេញមុននឹងបន្តក់ថ្នាំនេះ ព្រោះវាអាចធ្វើអោយContact lensប្រែពណ៌។ បន្ទាប់ពីនោះ គួរទុករយៈពេលយ៉ាងហោចណាស់15នាទី មុននឹងពាក់Contact lensវិញ។
-
សកម្មភាពឱសថ
ករណីថ្នាំបន្តក់ភ្នែក:
ឱសថនេះជាប្រភេទប្រូស្តាក្លង់ឌីន(Prostaglandin) វាមានសកម្មភាពភ្ជាប់ទៅនឹងគ្រឿងទទួលប្រូស្តាម៉ាយ(Prostamide receptor) ដើម្បីបង្កើនការហូរចេញនៃទឹកក្នុងភ្នែក(Aqueous humour)តាមរយៈចន្លោះស្រទាប់Uveaនិងស្រទាប់Sclera ធ្វើអោយសម្ពាធក្នុងភ្នែកថយចុះ។
ករណីថ្នាំលាប:
ឱសថនេះមានសកម្មភាពទៅលើរន្ធរោមនៃរោមភ្នែក ដោយពន្យាររយៈពេលនៃដំណាក់កាលលូតលាស់របស់រោមភ្នែកអោយមានរយៈពេលវែងជាងមុន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp