Bifonazole

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺRingwormឬTinea(ជើង ដងខ្លួន ក្រលៀន) ជំងឺកង់ឌីដាស៊ីស(Candidiasis) ជំងឺTinea versicolor។

    • កម្រិតប្រើប្រាស់

      ថ្នាំលាបលើស្បែក (1%):

      លាបនៅកន្លែងមានបញ្ហា 1ថ្ងៃ1ដង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងក្រហម រមាស់ ក្រហាយ ឈឺ ប្រេះស្បែក របកស្បែក ស្ងួតស្បែក។ល។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះ(ក្រោម3ខែ)ឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះឬស្ត្រីបំបៅដោះកូន គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងមេរោគផ្សិតប្រភេទImidazole antifungal ដោយមានប្រសិទ្ធិភាព2បែប គឺបង្អាក់សកម្មភាពបង្កើតសារធាតុErgosterolនៃភ្នាសកោសិការបស់មេរោគ និង ភ្ជាប់ទៅនឹងភ្នាសកោសិកានៃមេរោគធ្វើអោយភ្នាសមានលក្ខណៈប្រែប្រួល។ ជាលទ្ធផល កោសិការបស់មេរោគផ្សិតមិនអាចបង្កើតភ្នាសឬដំណើរការមុខងារភ្នាសបាន ធ្វើអោយមេរោគផ្សិតមិនអាចរស់រានឬកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp