Bicalutamide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ លេប1ថ្ងៃ1ដង 1ដង80mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・កុមារ។
・ស្ត្រី។
-
ផលរំខាន
ផលរំខានរួមមាន ហើមដោះ ឈឺដោះ ក្ដៅក្នុងខ្លួន ចំណង់ផ្លូវភេទថយចុះ អសមត្ថភាពផ្លូវភេទ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អស់កម្លាំងពេញខ្លួន មិនឃ្លានអាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (បញ្ហាថ្លើមធ្ងន់ធ្ងរ រលាកថ្លើម)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- អាការៈឈឺទ្រូងឬថប់ទ្រូងភ្លាមៗ ពិបាកដកដង្ហើម ហើម បែកញើស (មុខងារបេះដូងចុះខ្សោយ ជំងឺស្ទះសរសៃឈាមក្នុងបេះដូង)
- ឈឺបំពង់ក ក្ដៅខ្លួន ហូរឈាមក្រោមស្បែកនៅតាមដៃជើងជាដើម (គ្រាប់ឈាមសថយចុះ ប្លាកែតថយចុះ)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថWarfarin - អាចធ្វើអោយសកម្មភាពប្រឆាំងកំណកឈាមរបស់Warfarinកើនឡើង។
・ឱសថTolbutamide - អាចធ្វើអោយសកម្មភាពនៃឱសថTolbutamideកើនឡើង។
・ឱសថDextromethorphan - អាចធ្វើអោយសកម្មភាពនៃឱសថDextromethorphanកើនឡើង។
・ឱសថដែលរងប្រតិកម្មខ្លាំងពីអង់ស៊ីមCYP3A4 (ឱសថCarbamazepine ឱសថCiclosporin ឱសថTriazolam ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ឱសថនេះមិនប្រើចំពោះស្ត្រីទេ។
-
សកម្មភាពឱសថ
ឱសថនេះនេះនឹងទៅរារាំងការភ្ជាប់នៃអរម៉ូនបុរសអង់ដ្រូជេន(Androgen)ទៅនឹងគ្រឿងទទួលអង់ដ្រូជេន(Androgen receptor)ដែលស្ថិតនៅលើជាលិកាមហារីកក្រពេញប្រូស្តាត។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp