Bezafibrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសកម្រិតជាតិខ្លាញ់ក្នុងឈាម (រួមទាំងករណីតំណពូជ)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ 400mg បែងចែកជា2ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារពេលព្រឹកនិងពេលល្ងាច។ ចំពោះអ្នកជំងឺជាមនុស្សចាស់ឬអ្នកដែលមានបញ្ហាតម្រងនោម ត្រូវបន្ថយកម្រិតប្រើប្រាស់។

    • ហាមប្រើ

      ・អ្នកដែលកំពុងទទួលការលាងឈាម (រួមទាំង ការលាងឈាមតាមភ្នាសពោះផងដែរ)។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលមានកម្រិតក្រេអាទីនីនក្នុងឈាម(Serum creatinine, Scr) ចាប់ពី2.0mg/dLឡើងទៅ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថបញ្ចុះខ្លាញ់ក្នុងឈាមប្រភេទHMG-CoA reductase inhibitors - អាចធ្វើអោយប៉ះពាល់ដល់មុខងារតម្រងនោមនិងបង្កអោយកើតមានជំងឺរលាយសាច់ដុំ(Rhabdomyolysis)។

    • ផលរំខាន

      ក្រួសទឹកប្រមាត់ ឈឺពោះ រាករូស ចង់ក្អួត CPKកើនឡើង កន្ត្រាក់សាច់ដុំនៅផ្នែកចង្កេះនិងជើង អស់កម្លាំង ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ដោយសារឱសថនេះធ្វើអោយងាយកើតមានក្រួសទឹកប្រមាត់ មិនគួរប្រើឱសថនេះចំពោះអ្នកជំងឺដែលធ្លាប់កើតមានជំងឺក្រួសទឹកប្រមាត់នោះទេ។ ម្យ៉ាងទៀត ឱសថនេះអាចនឹងបង្កើនសកម្មភាពនៃឱសថបញ្ចុះជាតិស្ករក្នុងឈាមឬឱសថប្រឆាំងកំណកឈាម(Warfarin ជាដើម) ដូច្នេះ ចាំបាច់ត្រូវប្រុងប្រយ័ត្នករណីប្រើឱសថទាំងនេះរួមគ្នា។

      ・គួរប្រើឱសថហ្វីប្រាតនៅក្រោយបរិភោគអាហារ ទើបការស្រូបសារធាតុឱសថប្រព្រឹត្តទៅបានល្អ។

      ・ឱសថនេះមានប្រសិទ្ធិភាពបញ្ចុះកម្រិតកូឡេស្តេរ៉ូល(15~20%)។ ជាពិសេស ឱសថនេះក៏មានប្រសិទ្ធិភាពបញ្ចុះកម្រិតទ្រីគ្លីសេរីត(Triglycerides) (5~15%) ផងដែរ។ ដូច្នេះ ឱសថទាំងនេះជាជម្រើសទីមួយនៅក្នុងការព្យាបាលជំងឺលើសកម្រិតទ្រីគ្លីសេរីត(Triglycerides)ក្នុងឈាម។

    • សកម្មភាពឱសថ

      ទប់ស្កាត់ដំណើរការផលិតកូឡេស្តេរ៉ូលនិងទ្រីគ្លីសេរីតនៅក្នុងថ្លើម។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពភ្ញោចសកម្មភាពនៃអង់ស៊ីមLPL(Lipoprotein lipase)ដែលមានតួនាទីបំបែកសារធាតុទ្រីគ្លីសេរីត ធ្វើអោយកម្រិតទ្រីគ្លីសេរីតថយចុះ។

      ក្រៅពីនេះ ឱសថនេះមានក៏មានសកម្មភាពខ្លាំងក្លានៅក្នុងការបង្កើនកម្រិតកូឡេស្តេរ៉ូលល្អ(HDL)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp