Bethanechol chloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- មុខងារក្រពះពោះវៀនចុះខ្សោយ ដែលបណ្ដាលមកពីជំងឺដូចជា៖ ជំងឺរលាកក្រពះរ៉ាំរ៉ៃ ជំងឺស្ពឹកពោះវៀនក្រោយពេលវះកាត់ឬសម្រាលកូន ជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក(Paralytic ileus)
- អាការៈពិបាកនោម (នោមទាស់(Urinary retention))ដោយសារបញ្ហាប្លោកនោមមិនសូវទទួលការភ្ញោច នៅក្រោយពេលវះកាត់ឬក្រោយពេលសម្រាលកូនឬដោយសារជំងឺប្លោកនោមទាក់ទងនឹងសរសៃប្រសាទ។ល។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ30~50mg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា
-
ហាមប្រើ
・អ្នកដែលមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង។
・អ្នកដែលមានជំងឺហឺត (Bronchial asthma)។
・អ្នកដែលមានរោគសញ្ញាស្ទះនៅក្រពះពោះវៀនឬនៅបំពង់ចេញពីប្លោកនោម។
・អ្នកដែលមានជំងឺដំបៅក្រពះពោះវៀន។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលមានរោគសញ្ញាស្ទះនៅសរសៃអាកទែបេះដូង។
・អ្នកដែលមានរោគសញ្ញាជីពចរដើរយឺតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺប្រកាច់(Epilepsy)។
・អ្នកដែលមានរោគសញ្ញាប៉ាគីនសុន (Parkinsonism)។
-
ផលរំខាន
ក្រហាយទ្រូង រាករូស បេះដូងលោតញាប់ ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិនបើកើតមានអាការៈជីពចរដើរយឺត ឬ សម្ពាធឈាមចុះទាប ចាំបាច់ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះភ្លាម។
-
សកម្មភាពឱសថ
មានសកម្មភាពទៅលើសាច់ដុំរលោងនៃក្រពះពោះវៀននិងប្លោកនោម ដើម្បីជម្រុញចលនាសាច់ដុំនិងការបញ្ចេញទឹកក្រពះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp