Betaine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺហូម៉ូស៊ីស្ទីនក្នុងទឹកនោម(Homocystinuria)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      - អាយុ11ឆ្នាំឡើងទៅ:លេប1ដង3g 1ថ្ងៃ2ដង។

      - អាយុក្រោម11ឆ្នាំ:លេប1ដង50mg/kg 1ថ្ងៃ2ដង។

      អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាព កម្រិតហូម៉ូស៊ីស្ទីន កម្រិតមេត្យូនីន របស់អ្នកជំងឺ។ល។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ក្ដៅខ្លួន រលាកពោះវៀន ក្អួតចង្អោរ រាករូស ធ្មេញប្រែពណ៌។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺក្បាល ក្អួតចង្អោរ (អាការៈហើមនៅខួរក្បាល)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថមានផ្ទុកអាមីណូអាស៊ីត, ឱសថរំងាប់អារម្មណ៍, ឱសថព្យាបាលជំងឺគេងមិនលក់, ឱសថព្យាបាលជំងឺប្រកាច់ - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។ គួរទុកគម្លាតនៃការប្រើប្រាស់ឱសថទាំងនេះរយៈពេលយ៉ាងហោចណាស់30នាទី។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើប្រាស់ឱសថនេះ អ្នកជំងឺត្រូវអនុវត្តការគ្រប់គ្រងរបបអាហារអោយបានត្រឹមត្រូវ។

    • សកម្មភាពឱសថ

      ជំងឺហូម៉ូស៊ីស្ទីនក្នុងទឹកនោម(Homocystinuria)កើតឡើងដោយសារការកើនឡើងហួសហេតុនៃសារធាតុហូម៉ូស៊ីស្ទេន(Homocysteine)នៅក្នុងឈាម ធ្វើអោយលេចចេញទៅក្នុងទឹកនោមនូវសារធាតុហូម៉ូស៊ីស្ទីនដែលបំលែងពីសារធាតុហូម៉ូស៊ីស្ទេនទាំងនោះ។ នេះជាលទ្ធផលនៃកង្វះអង់ស៊ីមមួយប្រភេទពីកំណើត។

      ឱសថនេះមានប្រសិទ្ធិភាពបញ្ចុះបរិមាណសារធាតុហូម៉ូស៊ីស្ទេននៅក្នុងឈាម ដោយវាមានសកម្មភាពផ្ដល់នូវម៉ូលេគុលមេទីលទៅសារធាតុហូម៉ូស៊ីស្ទេនដើម្បីប្ដូរសារធាតុនេះទៅជាសារធាតុមេត្យូនីនវិញ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp