Benzylpenicillin potassium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរីទាក់ទងនឹងឈាម ស្បែក ផ្លូវដង្ហើម ត្រចៀក ច្រមុះ និងផ្នែកផ្សេងៗទៀតនៃរាងកាយ រួមមាន អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារមេរោគ(Infective endocarditis) ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺរលាកក្រពេញទឹកដោះ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Pulmonary abscess) ជំងឺខ្ទុះក្នុងទ្រូង(Pyothorax ឬ Thoracic empyema) ជំងឺឆ្លងមេរោគបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺប្រម៉េះ(Gonorrhea) ជំងឺរលាកស្រោមខួរមានខ្ទុះ(Purulent meningitis) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឹអុតក្ដាម(Scarlet fever) ជំងឺពិសធ្យូង(Anthrax) ជំងឺខាន់ស្លាក់(Diphtheria) ជំងឺឆ្លងមេរោគពីកណ្ដុរខាំ(Rat-bite fever) ជំងឺតេតាណុស(Tetanus) ជំងឺGas gangrene ជំងឺActinomycosis ជំងឺគ្រុនក្ដៅរើឡើងវិញម្ដងហើយម្ដងទៀត(Relapsing fever) ជំងឺវីល(Weil’s disease) ជំងឺស្វាយ(Syphilis)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ជំងឺរលាកស្រោមខួរមានខ្ទុះ (Purulent meningitis):
ប្រើ1ដង 400ម៉ឺនខ្នាត, 1ថ្ងៃ6ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។
・ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារមេរោគ (Infectious endocarditis):
ប្រើ1ដង 400ម៉ឺនខ្នាត, 1ថ្ងៃ6ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាគឺ1ដង500ម៉ឺនខ្នាតឬ1ថ្ងៃ3000ម៉ឺនខ្នាត។
・ជំងឺស្វាយ (Syphilis):ប្រើ1ដង 300~400ម៉ឺនខ្នាត, 1ថ្ងៃ6ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។
・ជំងឺឆ្លងក្រៅពីជំងឺខាងលើ:ប្រើ1ដង 30~60ម៉ឺនខ្នាត, 1ថ្ងៃ2~4ដង ដោយចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីន។ -
ផលរំខាន
ផលរំខានរួមមានអាការៈក្តៅខ្លួន ឡើងកន្ទួលក្រហម ឬរមាស់។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម មានអារម្មណ៍ខុសប្រក្រតីនៅក្នុងមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ឈឺបំពង់ក ឈឺសាច់ដុំ ខ្វះឈាម (ជំងឺខ្វះឈាមប្រភេទHemolytic anemia ជំងឺគ្រាប់ឈាមសថយចុះប្រភេទAgranulocytosis)
- បរិមាណទឹកនោមថយចុះ ហើម ឈឺក្បាល (ជំងឺតម្រងនោមធ្ងន់ធ្ងរ)
- សាច់ដុំកន្ត្រាក់ (ជំងឺប្រកាច់)
- ឈឺពោះ រាករូស (ជំងឺរលាកពោះវៀនធំធ្ងន់ធ្ងរ)
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ (មិនមានទិន្នន័យគ្រប់គ្រាន់បញ្ជាក់អំពីសុវត្ថិភាពនៃការប្រើឱសថនេះចំពោះស្ត្រីមានផ្ទៃពោះនោះទេ)។
・ស្ត្រីបំបៅដោះកូន គួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។
-
ការប្រុងប្រយ័ត្នជាពិសេស
・រយៈពេលនៃការប្រើប្រាស់ឱសថអាស្រ័យទៅលើស្ថានភាពជំងឺ។ ក្នុងអំឡុងពេលចាក់បញ្ចូលថ្នាំ គួររក្សាឥរិយាបថរាងកាយអោយនៅស្ថានភាពសម្រាក។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីន ដោយបង្អាក់សកម្មភាពបង្កើតភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp