Benzylhydrochlorothiazide + Reserpine + Carbazochrome

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺលើសសម្ពាធឈាម (គ្មានជំងឺផ្សេងជាដើមហេតុ ឬ ដោយសារជំងឺតម្រងនោម ។ល។)

      - ជំងឺលើសសម្ពាធឈាមដែលប៉ះពាល់ដល់សរីរាង្គផ្សេងៗជាច្រើន (Malignant hypertension)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      នៅក្នុងឱសថនេះ1គ្រាប់ រួមមាន សារធាតុBenzylhydrochlorothiazide 4mg, សារធាតុReserpine 0.1mg និង សារធាតុCarbazochrome 5mg។

      មនុស្សពេញវ័យ:លេប1ដង1~2គ្រាប់ 1ថ្ងៃ1~2ដង។ បន្ទាប់ពីសម្ពាធឈាមធ្លាក់ចុះមានលំនឹងហើយ អាចប្រើជាប្រចាំក្នុងកម្រិត 1ថ្ងៃ1~2គ្រាប់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានអាការៈមិនបញ្ចេញទឹកនោម (Anuria)។

      ・អ្នកដែលមានមុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ។

      ・អ្នកដែលមានកម្រិតសូដ្យូម(Na)និងប៉ូតាស្យូម(K)នៅក្នុងរាងកាយកំពុងធ្លាក់ចុះ។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺឬរោគសញ្ញាបាក់ទឹកចិត្ត(Depression)។

      ・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន ឬ ជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ(Ulcerative colitis)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថប្រភេទសាយអាហ្ស៉ាយ(Thiazide diuretics)និងឱសថដែលស្រដៀងនោះ(ឱសថChlorthalidone ជាដើម) ឬ ឱសថប្រភេទRauwolfia alkaloids ឬ ឱសថCarbazochrome។

      ・អ្នកដែលកំពុងទទួលការព្យាបាលដោយការឆក់អគ្គិសនី (Electroshock theraphy: EST)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថTetrabenazine។

      ・ស្ត្រីមានផ្ទៃពោះនិងស្ត្រីកំពុងបំបៅដោះកូន។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថTerfenadine ឬ ឱសថAstemizole។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតមានអាការៈបាក់ទឹកចិត្ត(Depression)កម្រិតធ្ងន់ធ្ងរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp