Benzoyl peroxide

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមុនលើស្បែក។

    • កម្រិតប្រើប្រាស់

      ថ្នាំលាបលើស្បែក (2.5%):

      ប្រើ1ថ្ងៃ1ដង លាបនៅលើកន្លែងដែលមានបញ្ហា ក្រោយលាងសម្អាតផ្ទៃមុខរួច។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន របកស្បែក ក្រហាយ ស្នាមក្រហមលើស្បែក ស្ងួតស្បែក ហើម ។ល។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ គួរចៀសវាងកុំអោយប៉ះត្រូវពន្លឺព្រះអាទិត្យ ឬ អំពូលភ្លើងដែលបញ្ចេញកាំរស្មីអ៊ុលត្រាវីយូឡេច្រើនពេក។

      ・ឱសថនេះអាចធ្វើអោយស្លេកពណ៌ ដូច្នេះ គួរចៀសវាងប្រលាក់ឱសថនេះនៅលើសម្លៀកបំពាក់។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពដូចខាងក្រោម៖

      - សារធាតុឱសថនឹងបំលែងខ្លួន ដោយផ្ដល់ជារ៉ាឌីកាល់ ដែលមានប្រសិទ្ធិភាពសម្លាប់បាក់តេរី។

      - បន្ធូរការភ្ជាប់គ្នានៃកោសិកាKeratinocyte ដើម្បីជម្រុញការជ្រុះចេញនៃកោសិកាទាំងនេះ ក៏ដូចជាទប់ស្កាត់ការស្ទះរន្ធរោម ដែលជាមូលហេតុនៃការកើតមុននៅលើស្បែក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp