Benzocaine = Ethyl aminobenzoate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់និងចង់ក្អួត ដែលកើតមាននៅក្នុងជំងឺរលាកក្រពះ និង ជំងឺដំបៅក្រពះ។
ករណីថ្នាំទឹកឬជេលប្រើនៅក្រៅរាងកាយ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបង្កអាការៈស្ពឹកនៅក្នុងការព្យាបាលមាត់ធ្មេញ (Topical anesthesia)។
ករណីថ្នាំម្សៅ ថ្នាំទឹក ឬថ្នាំលាបប្រើនៅក្រៅរាងកាយ ឬ ថ្នាំសុលតាមទ្វារធំ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់និងរមាស់ដែលកើតមាននៅក្នុងស្ថានភាពដូចជា: របួសដោយសារការប៉ះទង្គិចពីខាងក្រៅ របួសរលាកដោយសារកម្ដៅ អាការៈរលាកស្បែកដោយសារពន្លឺព្រះអាទិត្យ អាការៈដំបៅស្បែក អាការៈរមាស់ស្បែក ជំងឺឬសដូងបាត។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ0.6~1g បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំទឹកឬជេលប្រើនៅក្រៅរាងកាយ (20%):
លាបនៅកន្លែងដែលត្រូវធ្វើអោយស្ពឹក ដោយផ្ទាល់ឬប្រើសំឡី ក្នុងបរិមាណសមស្រប។
ករណីថ្នាំម្សៅ ថ្នាំទឹក ឬថ្នាំលាបប្រើនៅក្រៅរាងកាយ ឬ ថ្នាំសុលតាមទ្វារធំ:
ប្រើថ្នាំម្សៅ ថ្នាំទឹក ឬថ្នាំលាប ក្នុងកំហាប់ 5~15% ឬ ថ្នាំសុលតាមទ្វារធំ(ផ្ទុកសារធាតុឱសថ200~300mg/គ្រាប់) លាបទៅលើកន្លែងរបួសឬមានបញ្ហា។
-
ហាមប្រើ
ករណីថ្នាំលេប:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ទារក ព្រោះអាចបង្កជាជំងឺMethemoglobinemia។
ករណីថ្នាំទឹកឬជេលប្រើនៅក្រៅរាងកាយ:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬថ្នាំស្ពឹកប្រភេទបេនហ្សូអាត(Benzoate) (លើកលែងឱសថCocaine)។
・អ្នកដែលមានជំងឺMethemoglobinemia។
ករណីថ្នាំម្សៅ ថ្នាំទឹក ឬថ្នាំលាបប្រើនៅក្រៅរាងកាយ ឬ ថ្នាំសុលតាមទ្វារធំ:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ទារក ព្រោះអាចបង្កជាជំងឺMethemoglobinemia។ (ករណីថ្នាំសុលតាមទ្វារធំប៉ុណ្ណោះ)
-
ផលរំខាន
បាត់បង់ចំណង់អាហារ ចង់ក្អួត ស្ងួតក វិលមុខ ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិនបើបៀមឱសថនេះនៅក្នុងមាត់ អាចធ្វើអោយមានអារម្មណ៍ស្ពឹក ដូច្នេះ ត្រូវលេបភ្លាមៗក្រោយដាក់ចូលក្នុងមាត់។
-
សកម្មភាពឱសថ
មានសកម្មភាពទៅលើផ្នែកខាងចុងនៃសរសៃប្រសាទ ដោយធ្វើអោយសរសៃប្រសាទដែលទទួលអារម្មណ៍ឈឺចាប់នៅលើភ្នាសនៃក្រពះពោះវៀនមានលក្ខណៈស្ពឹក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp