Benzalkonium chloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការសម្លាប់មេរោគ:
- នៅលើដៃ
- នៅលើស្បែកឬភ្នាសដែលមានរបួសឬត្រូវទទួលការវះកាត់ (លើកលែងករណីមានផ្ទុកជាតិអេតាណុល)
- នៅលើស្បែកដែលឆ្លងមេរោគ
- នៅក្នុងទ្វារមាស
- នៅក្នុងភ្នែក(Conjunctival sac)
- គ្រឿងសង្ហារឹម និង ឧបករណ៍ផ្សេងៗ នៅក្នុងបន្ទប់អ្នកជំងឺឬបន្ទប់វះកាត់។
សម្គាល់:ឱសថនេះមានប្រសិទ្ធិភាពសម្លាប់មេរោគចំពោះបាក់តេរីនិងមេរោគផ្សិតមួយចំនួនតែប៉ុណ្ណោះ។ ម្យ៉ាងទៀត គេបែងចែកការប្រើប្រាស់ឱសថនេះទៅតាមភាគរយនៃសារធាតុឱសថ ដូច្នេះ សូមពិនិត្យមើលការណែនាំអោយបានច្បាស់លាស់មុននឹងប្រើ។
-
កម្រិតប្រើប្រាស់
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
・ស្បែកឬភ្នាសដែលមានរបួស (ករណីមានផ្ទុកជាតិអេតាណុល) ។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិនបើជាប់ឈាម ខ្ទុះ ឬ សាប៊ូ វាអាចធ្វើអោយប្រសិទ្ធិភាពសម្លាប់មេរោគធ្លាក់ចុះ ដូច្នេះ សូមលាងសម្អាតឈាម ខ្ទុះឬសាប៊ូចេញអោយអស់សិនមុននឹងប្រើឱសថនេះ។
・ សារធាតុអាល់កុលនៅក្នុងឱសថនេះអាចឆេះឡើង ដូច្នេះ សូមកុំដាក់នៅក្បែរកន្លែងមានភ្លើង។
・មានប្រភេទដែលត្រូវលាយជាមួយទឹកនិងប្រភេទដែលមិនចាំបាច់លាយជាមួយទឹក សូមពិនិត្យមើលការណែនាំអោយបានច្បាស់លាស់មុននឹងប្រើ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពសម្លាប់មេរោគ ដោយធ្វើអោយប្រូតេអ៊ីននៅក្នុងភ្នាសកោសិការបស់មេរោគមានលក្ខណៈប្រែប្រួលហើយមិនអាចបំពេញមុខងារសម្រាប់ការរស់រានរបស់មេរោគបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp