Benfotiamine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - បង្ការ និង ព្យាបាលជំងឺខ្វះវីតាមីនបេ1 (Vitamin B1)

      - បំពេញតម្រូវការវីតាមីនបេ1នៅក្នុងរាងកាយ សម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពដូចជា មានជំងឺកើនឡើងនៃមុខងារក្រពេញទីរ៉ូអ៊ីត(Hyperthyroidism) ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន ធ្វើលំហាត់ប្រាណរាងកាយខ្លាំងក្លា។ល។

      - ជំងឺខ្វះវីតាមីនបេ1ប៉ះពាល់ដល់ខួរក្បាល (Wernicke's encephalopathy)

      - ជំងឺបេរីបេរីប៉ះពាល់ដល់បេះដូង(Heart failure from beriberi)

      - ជំងឺដែលអាចទាក់ទងនឹងការខ្វះឬមេតាបូលីសខុសប្រក្រតីនៃវីតាមីនបេ1នៅក្នុងរាងកាយ រួមមាន អាការៈឈឺតាមសរសៃប្រសាទ ឈឺសាច់ដុំ ឈឺសន្លាក់ រលាកឬស្ពឹកសរសៃប្រសាទនៅអវៈយវៈ បញ្ហាទាក់ទងនឹងមេតាបូលីសផ្សេងៗនៅក្នុងសាច់ដុំបេះដូង បញ្ហាទាក់ទងនឹងចលនាក្រពះពោះវៀន(ទល់លាមកជាដើម)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ 5~100mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ផលរំខាន

      ផលរំខានរួមមាន មិនស្រួលក្នុងក្រពះ បាត់បង់ចំណង់អាហារ ចង់ក្អួត រាករូស។ល។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពដូចទៅនឹងវីតាមីនបេ1(Vitamin B1)នៅក្នុងរាងកាយ ដែលមានតួនាទីនៅក្នុងប្រតិកម្មផ្សេងៗទាក់ទងនឹងមុខងាររបស់ប្រព័ន្ធសរសៃប្រសាទ សន្លាក់ឆ្អឹង សាច់ដុំបេះដូង ក្រពះពោះវៀន។ល។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp