Bendamustine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺមហារីកកោសិកាប្រព័ន្ធទឹករងៃប្រភេទLow-grade B-cell non-Hodgkin lymphoma) និង ប្រភេទMantle cell lymphoma
- ជំងឺមហារីកគ្រាប់ឈាមសប្រភេទទឹករងៃលក្ខណៈរ៉ាំរ៉ៃ (Chronic lymphocytic leukemia)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ជំងឺមហារីកកោសិកាប្រព័ន្ធទឹករងៃប្រភេទLow-grade B-cell non-Hodgkin lymphoma):
- ករណីប្រើរួមជាមួយឱសថប្រភេទអង់ទីករប្រឆាំងCD20:ប្រើ1ថ្ងៃ1ដង90mg/m2(ផ្ទៃក្រឡានៃរាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោង។ ប្រើរយៈពេល2ថ្ងៃជាប់គ្នា។ បន្ទាប់ពីនោះ ផ្អាកការប្រើប្រាស់ឱសថនេះរយៈពេល26ថ្ងៃ (1វដ្ដ)។ អនុវត្តបែបនេះជាបន្តបន្ទាប់។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។
- ករណីប្រើឱសថនេះតែឯង (ករណីជំងឺកើតឡើងម្ដងទៀតឬពិបាកព្យាបាលប៉ុណ្ណោះ):ប្រើ1ថ្ងៃ1ដង120mg/m2(ផ្ទៃក្រឡានៃរាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោង។ ប្រើរយៈពេល2ថ្ងៃជាប់គ្នា។ បន្ទាប់ពីនោះ ផ្អាកការប្រើប្រាស់ឱសថនេះរយៈពេល19ថ្ងៃ (1វដ្ដ)។ អនុវត្តបែបនេះជាបន្តបន្ទាប់។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។
・ជំងឺមហារីកកោសិកាប្រព័ន្ធទឹករងៃប្រភេទMantle cell lymphoma:
- ករណីអ្នកជំងឺមិនធ្លាប់ទទួលការព្យាបាល:ប្រើ1ថ្ងៃ1ដង90mg/m2(ផ្ទៃក្រឡានៃរាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោង។ ប្រើរយៈពេល2ថ្ងៃជាប់គ្នា។ បន្ទាប់ពីនោះ ផ្អាកការប្រើប្រាស់ឱសថនេះរយៈពេល26ថ្ងៃ (1វដ្ដ)។ អនុវត្តបែបនេះជាបន្តបន្ទាប់។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។ ប្រើរួមជាមួយឱសថRituximab។
- ករណីជាជំងឺដែលកើតឡើងម្ដងទៀតឬពិបាកព្យាបាល:ប្រើ1ថ្ងៃ1ដង120mg/m2(ផ្ទៃក្រឡានៃរាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោង។ ប្រើរយៈពេល2ថ្ងៃជាប់គ្នា។ បន្ទាប់ពីនោះ ផ្អាកការប្រើប្រាស់ឱសថនេះរយៈពេល19ថ្ងៃ (1វដ្ដ)។ អនុវត្តបែបនេះជាបន្តបន្ទាប់។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។
・ជំងឺមហារីកគ្រាប់ឈាមសប្រភេទទឹករងៃលក្ខណៈរ៉ាំរ៉ៃ (Chronic lymphocytic leukemia):
ប្រើ1ថ្ងៃ1ដង100mg/m2(ផ្ទៃក្រឡានៃរាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោង។ ប្រើរយៈពេល2ថ្ងៃជាប់គ្នា។ បន្ទាប់ពីនោះ ផ្អាកការប្រើប្រាស់ឱសថនេះរយៈពេល26ថ្ងៃ (1វដ្ដ)។ អនុវត្តបែបនេះជាបន្តបន្ទាប់។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរដោយសារសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានរួមមាន រោគសញ្ញាខ្វះឈាមក្រហម រលាកសរសៃវ៉ែន ឈឺសរសៃឈាម ទល់លាមកឬរាករូស ចង់ក្អួត អារម្មណ៍មិនស្រួលក្នុងក្រពះ រលាកក្នុងមាត់(ពងបែកមាត់) ក្អួត រលាកច្រមុះនិងបំពង់ក មិនឃ្លានអាហារ ជីវ្ហាវិញាណមានបញ្ហា ឈឺក្បាល ក្រហមនៅត្រង់កន្លែកចាក់ថ្នាំ ស្រកទម្ងន់ នឿយហត់ រមាស់ស្បែក កន្តួលក្រហមលើស្បែក ក្ដៅខ្លួន។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រួយខ្លួន ក្ដៅខ្លួន ស្នាមជាំស្វាយក្រោមស្បែកដោយសារហូរឈាម (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)
- រងាញាក់ ក្ដៅខ្លួនខ្លាំងភ្លាមៗ ជីពចរកើនឡើង ឈឺសាច់ដុំ ឈឺសន្លាក់ សម្ពាធឈាមធ្លាក់ចុះ ក្អកមានស្លេស្ម ដង្ហក់ អស់កម្លាំងពេញខ្លួន មិនឃ្លានអាហារ (ជំងឺឆ្លង ដូចជា រលាកសួតជាដើម)
- ក្ដៅខ្លួន ក្អកគ្មានស្លេស្ម ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia)
- បរិមាណទឹកនោមថយចុះ នោមមានឈាម ស្មារតីដឹងខ្លួនថយចុះ សាច់ដុំកន្ត្រាក់ (បណ្ដុំរោគសញ្ញាTumor lysis syndrome)
- ក្ដៅខ្លួនខ្លាំងចាប់ពី38អង្សាឡើង ភ្នែកក្រហម ដាច់រលាត់នៅក្នុងមាត់ឬបបូរមាត់ ពងទឹកលើស្បែក (ជំងឺស្បែកធ្ងន់ធ្ងរ)
- ទឹកមុខខៀវស្លេក បែកញើស វិលមុខ ងងឹតមុខពេលក្រោកឈរ ដង្ហក់ បាត់បង់ស្មារតី (ហ្សុក(Shock))
- ពិបាកដកដង្ហើម កន្ទាលត្រអាក រមាស់ស្បែក ហើមភ្នែកនិងជុំវិញបបូរមាត់ បេះដូងលោតញាប់ រួយខ្លួន ថ្ពាល់ក្រហម បាត់បង់ស្មារតី (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ឆាប់ហត់ បេះដូងលោតញាប់ (ជំងឺស្លេកស្លាំងប្រភេទបែកគ្រាប់ឈាមក្រហម(Hemolytic anemia))ករណីថ្នាំចាក់:
ផលរំខានរួមមាន ជំងឺឆ្លង រាករូស រលាកក្នុងមាត់(ពងបែកមាត់) រលាកភ្នាសសើម ក្អួត ចង្អោរ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្ដៅខ្លួន រួយខ្លួន រោគសញ្ញាស្រដៀងនឹងផ្ដាសាយ (ជំងឺឆ្លង ឬ ការហូរឈាម)
- ពិបាកដកដង្ហើម កន្ទាលត្រអាក ហើមភ្នែកនិងជុំវិញបបូរមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងមហារីកប្រភេទផ្សេងទៀត - អាចធ្វើអោយផលប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។
・ស្ត្រីដែលអាចមានផ្ទៃពោះគួរប្រើប្រាស់វិធីពន្យារកំណើតដែលសមស្របក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះនិងក្រោយពេលឈប់ប្រើឱសថនេះរយៈពេល3ខែឬរហូតដល់រយៈពេល6ខែ។
・ស្ត្រីបំបៅដោះកូន ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលដោយប្រើឱសថនេះ។
・ឱសថនេះអាចប៉ះពាល់ដល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងធ្ងន់ធ្ងរដល់ជីវិត ដូច្នេះ ត្រូវប្រុងប្រយ័ត្នអោយបានម៉ត់ចត់។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពច្រើននៅក្នុងការសម្លាប់កោសិកាខុសប្រក្រតី ដូចជា វាបង្កការខូតខាតដល់DNAនៃកោសិកាមហារីកតាមរយៈប្រតិកម្មបន្ថែមម៉ូលេគុលអាល់គីល(Alkylation) និង បង្អាក់ដំណើរការបំបែកខ្លួននៃកោសិកាមហារីក ជាដើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp