Barium sulfate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖

      - ការថតរូបភាពវេជ្ជសាស្ត្រនៃក្រពះពោះវៀន

      - ប្រើជាជំនួយនៅក្នុងការថតCTទៅលើពោះវៀនធំ

    • កម្រិតប្រើប្រាស់

      ករណីប្រើក្នុងការថតរូបភាពវេជ្ជសាស្ត្រនៃក្រពះពោះវៀន:

      ទៅតាមផ្នែកនៃរាងកាយដែលត្រូវពិនិត្យនិងបច្ចេកទេសពិនិត្យ ប្រើឱសថនេះដោយលាយជាមួយទឹកក្នុងបរិមាណសមស្របដើម្បីទទួលបានកំហាប់សមស្របមួយ រួចពិសាតាមមាត់ឬបញ្ចូលតាមពោះវៀន។ សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណរបស់ឱសថនីមួយៗ។

      ករណីប្រើជាជំនួយនៅក្នុងការថតCTទៅលើពោះវៀនធំ:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង32mL (ត្រូវនឹងBarium sulfate 8g) ដោយពិសា1ថ្ងៃ3ដងក្រោយបរិភោគអាហារចាប់ពី1ថ្ងៃមុនការពិនិត្យ។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានរោគសញ្ញាធ្លាយក្រពះពោះវៀន។

      ・អ្នកដែលមានអាការៈហូរឈាមនៅក្រពះពោះវៀនលក្ខណៈស្រួចស្រាវ។

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានរោគសញ្ញានៃការស្ទះនៅក្រពះពោះវៀន។

      ・អ្នកដែលកំពុងមានស្ថានភាពរាងកាយទាំងមូលចុះទន់ខ្សោយ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថBarium sulfate។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp