Bacitracin + Fradiomycin sulfate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្ដាលមកពីបាក់តេរី ដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺឆ្លងមេរោគបណ្ដាលមកពីការរលាត់ឬដំបៅ ជំងឺធុំក្លិនក្លៀក។
-
កម្រិតប្រើប្រាស់
ថ្នាំលាប:
ជាទូទៅ ឱសថ1g រួមមាន Bacitracin 250 ខ្នាត និង Fradiomycin sulfate 2mg។
លាបដោយផ្ទាល់ឬលាបនៅលើស្បៃរួចគ្របពីលើកន្លែងដែលមានបញ្ហា 1ថ្ងៃ1ដងឬច្រើនជាងនេះ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថដូចខាងក្រោម៖ ឱសថប្រឆាំងបាក់តេរីប្រភេទអាមីណូគ្លីកូសាយ(Aminoglycoside antibiotics) (ដូចជា Fradiomycin, Streptomycin, Kanamycin, Gentamicin ជាដើម) ឱសថBacitracin។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន កន្ទួលក្រហមលើស្បែក។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- សម្ពាធឈាមធ្លាក់ចុះ បែកញើស ពិបាកដកដង្ហើម (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) រោគសញ្ញាស្រដៀងអាណាហ្វីឡាក់ស៊ីស)
- បរិមាណទឹកនោមថយចុះ ហើម អស់កម្លាំង (មុខងារតម្រងនោមចុះខ្សោយ)
- ស្ដាប់សម្លេងមិនសូវលឺ ហ៊ឹងត្រចៀក (អាការៈធ្ងន់ត្រចៀក)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
សកម្មភាពឱសថ
・Bacitracin មានសកម្មភាពរារាំងការសំយោគភ្នាសកោសិការបស់បាក់តេរី។
・Fradiomycin sulfate មានសកម្មភាពរារាំងដំណើរការសំយោគប្រូតេអ៊ីននៅក្នុងកោសិកាបាក់តេរី។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp