B1 + B2 + B6 + B12

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - បំពេញតម្រូវការវីតាមីនបេ1(Octotiamine ឬ Fursultiamine) បេ2(Riboflavin) បេ6(Pyridoxine hydrochloride ឬ Pyridoxal phosphate hydrate) និង បេ12(Cyanocobalamin ឬ Hydroxocobalamin acetate) នៅក្នុងរាងកាយ សម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពដូចជា មានជំងឺដែលធ្វើអោយរាងកាយអស់ថាមពលច្រើន ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន។ល។

      - ជំងឺដែលអាចទាក់ទងនឹងការខ្វះឬមេតាបូលីសខុសប្រក្រតីនៃវីតាមីនទាំងនេះនៅក្នុងរាងកាយ រួមមាន ៖ អាការៈឈឺតាមសរសៃប្រសាទ ឈឺសាច់ដុំនិងសន្លាក់ អាការៈរលាកនិងស្ពឹកនៅតាមសរសៃប្រសាទអវៈយវៈ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីក្នុងឱសថ1គ្រាប់រួមមាន:Octotiamine 25mg, Riboflavin 2.5mg, Pyridoxine hydrochloride 40mg និង Cyanocobalamin 0.25mg។

      មនុស្សពេញវ័យ:លេប1ថ្ងៃ 1~3គ្រាប់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីក្នុងឱសថ1គ្រាប់រួមមាន:Fursultiamine 25mg, Riboflavin 2.5mg, Pyridoxal phosphate hydrate 15mg និង Hydroxocobalamin 125μg។

      មនុស្សពេញវ័យ:លេប1ថ្ងៃ 1~4គ្រាប់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ផលរំខាន

      ផលរំខានរួមមាន ហើមពោះ ទល់លាមក ចង់ក្អួត រាករូស វិលមុខ។ល។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថLevodopa - អាចធ្វើអោយសកម្មភាពនៃLevodopaថយចុះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ទឹកនោមអាចបែ្រទៅជាពណ៌លឿង។ ពណ៌នេះបណ្ដាលមកពីសារធាតុវីតាមីនបេ2ដែលត្រូវបញ្ចេញចោលទៅវិញ ដូច្នេះ មិនមែនជាបញ្ហាត្រូវបារម្ភនោះទេ។

    • សកម្មភាពឱសថ

      ឱសថនេះ រួមមាន វីតាមីនបេ1(Octotiamine ឬ Fursultiamine) បេ2(Riboflavin) បេ6(Pyridoxine hydrochloride ឬ Pyridoxal phosphate hydrate) និង បេ12(Cyanocobalamin ឬ Hydroxocobalamin acetate) ដែលមានតួនាទីជាកូអង់ស៊ីម(Coenzyme)ចូលរួមនៅក្នុងប្រតិកម្មផ្សេងៗនៃរាងកាយ ជាពិសេសប្រតិកម្មទាក់ទងនឹងមុខងារនៃប្រព័ន្ធសរសៃប្រសាទ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp