Azosemide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- អាការៈហើមដោយសារជំងឺបេះដូង (ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure))
- អាការៈហើមដោយសារជំងឺតម្រងនោម
- អាការៈហើមដោយសារជំងឺថ្លើម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 60mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានអាការៈមិនបញ្ចេញទឹកនោម(Anuria)។
・អ្នកដែលមានអាការៈបាត់បង់ស្មារតីដោយសារបញ្ហាថ្លើម(Hepatic coma)។
・អ្នកដែលមានកម្រិតសូដ្យូម(Na)និងកម្រិតប៉ូតាស្យូម(K)ថយចុះក្នុងរាងកាយ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថ Desmopressin acetate hydrate។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទ Sulfonamide។
-
ផលរំខាន
ស្ងួតក អស់កម្លាំង គ្មានកម្លាំងសាច់ដុំ កម្រិតអាសី្តអ៊ុយរិចក្នុងឈាមឡើងខ្ពស់ កម្រិតសូដ្យូម(Na)ក្នុងឈាមចុះទាប កម្រិតប៉ូតាស្យូម(K)ក្នុងឈាមចុះទាប ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិទ្ធិភាពបញ្ចុះទឹកនោមមានលក្ខណៈខ្លាំងជាងគេក្នុងចំណោមឱសថបញ្ចុះទឹកនោមទាំងអស់ និងជាឱសថដែលមានតួនាទីសំខាន់នៅក្នុងការព្យាបាលជំងឺខ្សោយបេះដូង។
・ក្នុងករណីប្រើប្រាស់ឱសថនេះ2ដងក្នុង1ថ្ងៃ ជាទូទៅ អ្នកជំងឺអាចប្រើឱសថនៅក្រោយអាហារពេលព្រឹកនិងពេលថ្ងៃ ដើម្បីកុំអោយកើតមានអាការៈនោមញឹកនៅពេលយប់ ប៉ុន្តែ គេអាចផ្លាស់ប្ដូរពេលវេលានៃការប្រើប្រាស់ឱសថសម្របទៅតាមទម្លាប់រស់នៅរបស់អ្នកជំងឹម្នាក់ៗ។
-
សកម្មភាពឱសថ
មានសកម្មភាពនៅផ្នែកដែលស្ថិតនៅចន្លោះផ្នែកជិតនិងផ្នែកឆ្ងាយនៃបំពង់ផលិតទឹកនោម(Loop of henle) ដោយទប់ស្កាត់ការស្រូបចូលវិញនៃសារធាតុសូដ្យូម(Na) និង ក្លរ(Cl)។ ម្យ៉ាងទៀត ឱសថនេះក៏មានសកម្មភាពជម្រុញការផលិតសារធាតុប្រូស្តាក្លង់ឌីន(Prostaglandin)នៅក្នុងតម្រងនោម ដែលមានសកម្មភាពទៅលើផ្នែកជិតនៃបំពង់ផលិតទឹកនោម(Proximal tubule) ដើម្បីបង្ហាញប្រសិទ្ធិភាពបញ្ចុះទឹកនោមផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp