Azathioprine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ទប់ស្កាត់ប្រតិកម្មបដិសេធ(Transplant rejection)ដែលកើតមាននៅក្នុងការវះកាត់ផ្លាស់ប្ចូរសរីរាង្គ រួមមាន តម្រងនោម ថ្លើម បេះដូង សួត។
- ជម្រុញការឈានចូលនិងរក្សាអោយស្ថិតនៅដំណាក់កាលធូរស្រាលនៃជំងឺក្រូន(Crohn's disease)ដែលមានលក្ខណៈពឹងផ្អែកលើឱសថស្តេរ៉ូអ៊ីត ព្រមទាំងរក្សាជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ(Ulcerative colitis)អោយស្ថិតនៅដំណាក់កាលធូរស្រាល
・ព្យាបាលជំងឺប្រភេទរូម៉ាទីសដូចខាងក្រោម ដែលមិនសូវឆ្លើយតបទៅនឹងការព្យាបាល:
- ជំងឺរលាកសរសៃឈាមពេញរាងកាយ(ជំងឺMicroscopic PolyAngitis (MPA), ជំងឺGranulomatosis with polyangiitis (GPA), ជំងឺPolyarteritis nodosa, ជំងឺEosinophilic granulomatosis with polyangitis (EGPA), ជំងឺTakayasu's arteritis។ល។)
- ជំងឺអេរីតេម៉ាតូសពេញរាងកាយ(Systemic lupus erythematosus, SLE)
- ជំងឺរលាកសាច់ដុំច្រើនកន្លែង (Polymyositis)
- ជំងឺរលាកសាច់ដុំដែលរួមមានរោគសញ្ញាស្បែក (Dermatomyositis)
- ជំងឺស្បែកប្រែជារឹង (Scleroderma)
- ជំងឺMixed connective tissue disease (MCTD)
- ជំងឺប្រភេទរូម៉ាទីសដែលពិបាកព្យាបាល។
・ព្យាបាលជំងឺរលាកថ្លើមដោយសារប្រព័ន្ធភាពស៊ាំប្រឆាំងរាងកាយខ្លួនឯង(Autoimmune hepatitis)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីវះកាត់ផ្លាស់ប្ដូរសរីរាង្គ
ជាទូទៅ មនុស្សពេញវ័យនិងកុមារប្រើឱសថនេះដោយលេបក្នុងកម្រិតសម្រាប់1ថ្ងៃដូចខាងក្រោម។ ប៉ុន្តែ កម្រិតបង្ហាញប្រសិទ្ធិភាពចំពោះអ្នកជំងឺម្នាក់ៗមានលក្ខណៈខុសគ្នា ដូច្នេះ គេអាចនឹងចាំបាច់ត្រូវផ្លាស់ប្ដូរកម្រិតប្រើប្រាស់ដោយប្រុងប្រយ័ត្នដើម្បីទទួលបានប្រសិទ្ធិភាពល្អបំផុត។
- ករណីវះកាត់ផ្លាស់ប្ដូរតម្រងនោម:
កម្រិតប្រើប្រាស់នៅដំណាក់កាលដំបូងគឺ 2~3mg/kg មុននឹងឈានដល់ការប្រើក្នុងកម្រិតប្រើប្រាស់ជាប្រចាំគឺ 0.5~1mg/kg។
- ករណីវះកាត់ផ្លាស់ប្ដូរថ្លើម បេះដូង និង សួត
កម្រិតប្រើប្រាស់នៅដំណាក់កាលដំបូងគឺ 2~3mg/kg មុននឹងឈានដល់ការប្រើក្នុងកម្រិតប្រើប្រាស់ជាប្រចាំគឺ 1~2mg/kg។
・ករណីប្រើនៅក្នុងការជម្រុញការឈានចូលនិងរក្សាអោយស្ថិតនៅដំណាក់កាលធូរស្រាលនៃជំងឺក្រូន(Crohn's disease)ដែលមានលក្ខណៈពឹងផ្អែកលើឱសថស្តេរ៉ូអ៊ីត ព្រមទាំងប្រើនៅក្នុងការរក្សាជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ(Ulcerative colitis)អោយស្ថិតនៅដំណាក់កាលធូរស្រាល:
មនុស្សពេញវ័យនិងកុមារ លេបក្នុងកម្រិត1~ 2mg/kgក្នុង1ថ្ងៃ (ជាទូទៅ កម្រិតសម្រាប់មនុស្សពេញវ័យគឺ50~100mg)។
・ករណីជំងឺប្រភេទរូម៉ាទីសដូចខាងក្រោម ដែលមិនសូវឆ្លើយតបទៅនឹងការព្យាបាល: ជំងឺរលាកសរសៃឈាមពេញរាងកាយ(ជំងឺMicroscopic PolyAngitis (MPA), ជំងឺGranulomatosis with polyangiitis (GPA), ជំងឺPolyarteritis nodosa, ជំងឺEosinophilic granulomatosis with polyangitis (EGPA), ជំងឺTakayasu's arteritis។ល។) ជំងឺអេរីតេម៉ាតូសពេញរាងកាយ(Systemic lupus erythematosus, SLE) ជំងឺរលាកសាច់ដុំច្រើនកន្លែង (Polymyositis) ជំងឺរលាកសាច់ដុំដែលរួមមានរោគសញ្ញាស្បែក (Dermatomyositis) ជំងឺស្បែកប្រែជារឹង (Scleroderma) ជំងឺMixed connective tissue disease (MCTD) និង ជំងឺប្រភេទរូម៉ាទីសដែលពិបាកព្យាបាល:
មនុស្សពេញវ័យនិងកុមារ លេបក្នុងកម្រិត1~ 2mg/kgក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់រោគសញ្ញារបស់អ្នកជំងឺ ប៉ុន្តែ មិនត្រូវប្រើលើសពីកម្រិត 3mg/kg ក្នុង1ថ្ងៃនោះទេ។
・ករណីជំងឺរលាកថ្លើមដោយសារប្រព័ន្ធភាពស៊ាំប្រឆាំងរាងកាយខ្លួនឯង(Autoimmune hepatitis):
មនុស្សពេញវ័យនិងកុមារ លេបក្នុងកម្រិត1~ 2mg/kgក្នុង1ថ្ងៃ (ជាទូទៅ កម្រិតសម្រាប់មនុស្សពេញវ័យគឺ50~100mg)។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ សារធាតុMercaptopurine។
・អ្នកដែលមានចំនួនគ្រាប់ឈាមសចាប់ពី3000/mm3ចុះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថFebuxostat ឬ ឱសថTopiroxostat។
-
ផលរំខាន
ផលរំខានរួមមាន កន្ទួលក្រហមលើស្បែក រលាកសរសៃឈាម ប៉ះពាល់តម្រងនោម ឈឺសាច់ដុំ ឈឺសន្លាក់ ក្ដៅខ្លួន រងាញាក់ វិលមុខ រាករូស។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រោគសញ្ញាខ្វះឈាម រោគសញ្ញានៃការហូរឈាម ក្ដៅខ្លួន (ប៉ះពាល់ប្រព័ន្ធឈាមដូចជាការថយចុះនៃគ្រាប់ឈាមគ្រប់ប្រភេទ)
- រងាញាក់ វិលមុខពេលក្រោកឈរ (រោគសញ្ញាស្រដៀងនឹងស្សុក(Shock))
- អស់កម្លាំងពេញខ្លួន មិនឃ្លានអាហារ ភ្នែកនិស្បែកប្រែពណ៌លឿង (ប៉ះពាល់មុខងារថ្លើម ខាន់លឿង)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- អាការៈស្ពឹក បញ្ហានៅក្នុងការនិយាយ បាត់បង់ស្មារតី (Progressive multifocal leukoencephalopathy, PML)។
-
អន្តរប្រតិកម្ម
・វ៉ាក់សាំងរស់ - អាចធ្វើអោយកើតមានជំងឺដែលត្រូវបង្ការនោះនៅពេលអ្នកជំងឺស្ថិតក្នុងស្ថានភាពប្រព័ន្ធភាពស៊ាំកំពុងធ្លាក់ចុះ។ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថFebuxostat ឬ ឱសថTopiroxostat - អាចធ្វើអោយផលរំខានប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងងាយកើតឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថAllopurinol - អាចធ្វើអោយផលរំខានប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងងាយកើតឡើង។
・ឱសថWarfarin - អាចធ្វើអោយសកម្មភាពប្រឆាំងកំណកឈាមថយចុះ។
・វ៉ាក់សាំងអសកម្ម (Inactivated vaccine) - អាចធ្វើអោយប្រសិទ្ធិភាពវ៉ាក់សាំងថយចុះ។
・ឱសថដែលមានសកម្មភាពបំផ្លាញកោសិកាឬកាត់បន្ថយមុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង(ឱសថPenicillamine) - អាចធ្វើអោយងាយកើតមានផលរំខានប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង។
・ឱសថCaptopril ឱសថEnalapril - អាចធ្វើអោយងាយកើតមានផលរំខានប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង។
・ឱសថក្នុងស្រឡាយAminosalicylic acid(ឱសថMesalazine ឱសថSalazosulfapyridine ជាដើម) - អាចធ្វើអោយងាយកើតមានផលរំខានប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង។ ករណីប្រើរួមគ្នា ត្រូវបន្ថយកម្រិតប្រើប្រាស់របស់ឱសថAzathioprine។
・ឱសថRibavirin - អាចធ្វើអោយងាយកើតមានផលរំខានប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង។
・ឱសថMethotrexate - អាចធ្វើអោយAUCនៃ6-MPកើនឡើង។ ករណីប្រើរួមគ្នា ត្រូវប្រើក្នុងកម្រិតដែលអាចរក្សាចំនួនគ្រាប់ឈាមសអោយស្ថិតនៅកម្រិតប្រក្រតី។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីដែលអាចមានផ្ទៃពោះ គួរចៀសវាងការមានផ្ទៃពោះក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ អ្នកជំងឺជាបុរសដែលមានដៃគូជាស្ត្រីអាចមានផ្ទៃពោះ ក៏គួរចៀសវាងការមានផ្ទៃពោះដែរ។
・ស្ត្រីបំបៅដោះកូន ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការវះកាត់ផ្លាស់ប្ដូរសរីរាង្គឬការព្យាបាលដោយទប់ស្កាត់ប្រព័ន្ធភាពស៊ាំ។
・ដើម្បីចៀសវាងផលរំខានរបស់ឱសថនេះជាជំងឺមហារីកស្បែក អ្នកជំងឺគួរការពាររាងកាយពីកាំរស្មីUVនៃព្រះអាទិត្យ ដោយស្លៀកពាក់បិទបាំងរាងកាយនិងប្រើវ៉ែនតាការពារពន្លឺថ្ងៃ។
・ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានធ្វើអោយប៉ះពាល់ដល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង និង មុខងារថ្លើម ដោយអ្នកជំងឺគួរទទួលការពិនិត្យឈាម ថ្លើមនិងតម្រងនោមជាដើម អោយបានម្ដងរៀងរាល់1ទៅ2សប្ដាហ៍នៅពេលចាប់ផ្ដើមប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ពេលចូលដល់ក្នុងរាងកាយ ឱសថនេះនឹងបំលែងទៅជា6-MP និងមានសកម្មភាពរារាំងដំណើរការសំយោគអាស៊ីតនុយក្លេអិច(DNA) ធ្វើអោយប្រព័ន្ធភាពស៊ាំនៃរាងកាយថមថយសកម្មភាព។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp