Azasetron hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈចង់ក្អួតឬក្អួត ដែលកើតឡើងដោយសារការប្រើប្រាស់ឱសថប្រឆាំងជំងឺមហារីក (ឱសថCisplatin ជាដើម)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង10mg នៅ30នាទី~2ម៉ោងមុនពេលប្រើឱសថប្រឆាំងជំងឺមហារីក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ដង15mg។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង10mg ដោយចាក់តាមសរសៃវ៉ែន។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើក្នុងកម្រិតដដែលម្ដងទៀត ប៉ុន្តែ ត្រូវទុកគម្លាតយ៉ាងហោចណាស់2ម៉ោង។ កម្រិតអតិបរមាប្រើក្នុង1ដង20mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ឈឺក្បាល គេងមិនលក់ ជីពចរដើរលឿន ក្ដៅខ្លួន អស់កម្លាំង ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ករណីថ្នាំចាក់:មិនត្រូវលាយឱសថនេះជាមួយថ្នាំចាក់Furosemideទេ ព្រោះវាអាចធ្វើអោយកើតមានកករនៅក្នុងសូលុយស្យុង។
-
សកម្មភាពឱសថ
ទប់ស្កាត់សកម្មភាពនៃគ្រឿងទទួលសេរ៉ូតូនីន5-HT3 (5-HT3 serotonin receptor)ដែលមានតួនាទីភ្ញោចប្រព័ន្ធCTZនិងប្រព័ន្ធគ្រប់គ្រងអាការៈក្អួតចង្អោរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp