Azacitidine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលបណ្ដុំរោគសញ្ញានៃការផលិតខួរឆ្អឹងខុសប្រក្រតី(Myelodysplastic syndrome, MDS)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង75mg/m2(ផ្ទៃក្រឡារាងកាយ) ដោយចាក់ក្រោមស្បែកឬដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល10នាទី ប្រើឱសថនេះរយៈពេល7ថ្ងៃ រួចផ្អាកការប្រើប្រាស់រយៈពេល3សប្ដាហ៍ (1វដ្ត)។ អនុវត្តវដ្តបែបនេះម្ដងហើយម្ដងទៀត។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន ទល់លាមក ប្រតិកម្មនៅកន្លែងចាក់(ស្នាមក្រហម កន្ទួលក្រហម រមាស់ ស្បែករឹង) អស់កម្លាំង ក្ដៅខ្លួន មិនឃ្លានអាហារ កន្ទួលក្រហមលើស្បែក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - រោគសញ្ញាខ្វះឈាម ក្ដៅខ្លួន ងាយហូរឈាម (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹង)

      - ក្ដៅខ្លួន រួយខ្លួន រោគសញ្ញាស្រដៀងផ្ដាសាយ (ជំងឺឆ្លង)

      - ឈឺក្បាល ឈឺពោះ ហូរឈាមពីភ្នែក នោមលាយឈាម ហូរឈាមពីកន្លែងវះកាត់ (រោគសញ្ញាហូរឈាម)

      - ក្ដៅខ្លួន ក្អកស្ងួត (រលាកសួតប្រភេទInterstitial pneumonia)

      - បេះដូងលោតញាប់ ឈឺទ្រូង ហើម ដកដង្ហើមដង្ហក់ (ប៉ះពាល់មុខងារបេះដូង)

      - ពិបាកដកដង្ហើម ទឹកមុខស្លេកស្លាំង ហើមភ្នែកនិងជុំវិញបបូរមាត់ (ស្សុក(Shock) រោគប្រតិកម្មស្រដៀងអាណាហ្វីឡាក់ស៊ីស(Anaphylaxis))។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។

      ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើឱសថនេះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកសរីរាង្គផលិតគ្រាប់ឈាម។

    • សកម្មភាពឱសថ

      ឱសថនេះនឹងចូលទៅក្នុងDNAនិងRNA ដើម្បីរារាំងដំណើរការសំយោគប្រូតេអ៊ីន ធ្វើអោយកោសិកាមិនអាចបន្តរស់រានបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp