Auranofin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) (ករណីការប្រើប្រាស់ឱសថបំបាត់ការរលាកប្រភេទមិនមែនស្តេរ៉ូអ៊ីត(NSAID)មិនមានប្រសិទ្ធិភាពគ្រប់គ្រាន់)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ6mg បែងចែកជា2ដងក្នុង1ថ្ងៃ ក្រោយអាហារពេលព្រឹកនិងពេលល្ងាច។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃ គឺ 6mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានផលរំខានធ្ងន់ធ្ងរដោយសារឱសថដែលមានផ្ទុកសារធាតុមាស(Au)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថដែលមានផ្ទុកសារធាតុមាស(Au)។

      ・អ្នកដែលមានបញ្ហាតម្រងនោម បញ្ហាថ្លើម បញ្ហាទាក់ទងនឹងឈាម អាការៈរាករូសធ្ងន់ធ្ងរ ជំងឹដំបៅក្រពះពោះវៀន។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・កុមារ។

    • ផលរំខាន

      រលាកស្បែក រលាកក្នុងមាត់(ពងបែកមាត់) ប៉ះពាល់សរីរាង្គផលិតឈាម ក្ដៅខ្លួន ប៉ះពាល់មុខងារតម្រងនោម ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・អាការៈរមាស់ស្បែកជាផលរំខានដែលកើតឡើងញឹកញាប់ ប៉ុន្តែ អាចប្រើឱសថស្តេរ៉ូអ៊ីតដើម្បីបំបាត់អាការៈទាំងនេះ។

    • សកម្មភាពឱសថ

      មិនមានទ្រឹស្ដីជាក់លាក់បង្ហាញអំពីសកម្មភាពនៃឱសថនេះទេ ប៉ុន្តែ គេសន្មតថាឱសថនេះមានសកម្មភាពទៅលើប្រព័ន្ធភាពស៊ាំដើម្បីបង្ហាញប្រសិទ្ធិភាពព្យាបាលរោគសញ្ញានៃជំងឺរូម៉ាទីស។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp