Atovaquone + Proguanil hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលឬបង្ការជំងឺគ្រុនចាញ់។

      ឱសថនេះមិនមានប្រសិទ្ធិភាពកម្ចាត់ប៉ារ៉ាស៊ីតបង្កជំងឺគ្រុនចាញ់នៅពេលវាស្ថិតនៅជាទម្រង់Hypnozoite(ដំណាក់កាលសម្ងំ)នោះទេ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីប្រើនៅក្នុងការព្យាបាល:

      - មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 100mg/400mg (Atovaquone/Proguanil hydrochloride) ក្រោយបរិភោគអាហារ រយៈពេល3ថ្ងៃ។

      - កុមារ:លេប1ថ្ងៃ1ដងក្រោយបរិភោគអាហារ រយៈពេល3ថ្ងៃ ដោយកំណត់កម្រិតប្រើប្រាស់ទៅតាមទម្ងន់របស់អ្នកជំងឺ ដូចខាងក្រោម៖

      + ទម្ងន់5kg~8kg:125mg/50mg(Atovaquone/Proguanil hydrochloride)

      + ទម្ងន់9kg~10kg:187.5mg/75mg(Atovaquone/Proguanil hydrochloride)

      + ទម្ងន់11kg~20kg:250mg/100mg(Atovaquone/Proguanil hydrochloride)

      + ទម្ងន់21kg~30kg:500mg/200mg(Atovaquone/Proguanil hydrochloride)

      + ទម្ងន់31kg~40kg:750mg/300mg(Atovaquone/Proguanil hydrochloride)

      + ទម្ងន់>40kg:1000mg/400mg(Atovaquone/Proguanil hydrochloride)។

      ・ករណីប្រើនៅក្នុងការបង្ការ:

      - មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 250mg/100mg (Atovaquone/Proguanil hydrochloride) ក្រោយបរិភោគអាហារ ដោយចាប់ផ្ដើមលេបចាប់ពី24~48ម៉ោងមុនទៅដល់តំបន់គ្រុនចាញ់រៀងរាល់ថ្ងៃ។ បន្តលេបឱសថនេះរៀងរាល់ថ្ងៃនៅក្នុងអំឡុងពេលស្នាក់នៅ និង ក្រោយពេលចាកចេញពីតំបន់គ្រុនចាញ់រយៈពេល7ថ្ងៃ។

      - កុមារ:លេប1ថ្ងៃ1ដង ក្រោយបរិភោគអាហារ ក្នុងកម្រិតដែលកំណត់ទៅតាមទម្ងន់របស់អ្នកជំងឺ ដូចខាងក្រោម ដោយចាប់ផ្ដើមលេបចាប់ពី24~48ម៉ោងមុនទៅដល់តំបន់គ្រុនចាញ់រៀងរាល់ថ្ងៃ។ បន្តលេបឱសថនេះរៀងរាល់ថ្ងៃនៅក្នុងអំឡុងពេលស្នាក់នៅ និង ក្រោយពេលចាកចេញពីតំបន់គ្រុនចាញ់រយៈពេល7ថ្ងៃ។

      + ទម្ងន់11kg~20kg:62.5mg/25mg(Atovaquone/Proguanil hydrochloride)

      + ទម្ងន់21kg~30kg:125mg/50mg(Atovaquone/Proguanil hydrochloride)

      + ទម្ងន់31kg~40kg:187.5mg/75mg(Atovaquone/Proguanil hydrochloride)

      + ទម្ងន់>40kg:250mg/100mg(Atovaquone/Proguanil hydrochloride)។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ (ករណីប្រើក្នុងការបង្ការជំងឺគ្រុនចាញ់ប៉ុណ្ណោះ)។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺពោះឬអារម្មណ៍មិនស្រួលក្នុងពោះ ក្អួតចង្អោរ ឈឺក្បាល រមាស់ស្បែក រាករូសឬទល់លាមក ក្អក ដំបៅក្នុងមាត់ យល់សប្ដិចម្លែក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួន ឡើងកន្ទួលក្រហមលើស្បែក កន្ទួលក្នុងមាត់និងមានអាការៈឈឺចាប់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ខាន់លឿង (ជំងឺរលាកថ្លើម ជំងឺស្ទះទឹកប្រមាត់ ជាដើម)

      - ពិបាកដកដង្ហើម កន្ទាលត្រអាក ស្បែកឡើងក្រហមនិងរមាស់ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - អស់កម្លាំង ឈឺក្បាល វិលមុខ (ជំងឺប៉ះពាល់ប្រព័ន្ធផលិតឈាម)

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយសកម្មភាពរបស់Warfarinកើនឡើង។

      ・ឱសថRifampicin, Rifabutin, Tetracycline, Metoclopramide, Indinavir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃAtovaquoneធ្លាក់ចុះ។

      ・ឱសថZidovudine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃZidovudineកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・កម្រិតប្រើប្រាស់ឱសថនេះ ប្រែប្រួលទៅតាមទម្ងន់របស់អ្នកជំងឺ។

      ・ប្រសិនបើអ្នកជំងឺមានអាការៈរាករូសឬក្អួតចង្អោរ អាចធ្វើអោយការស្រូបសារធាតុឱសថAtovaquoneចូលទៅក្នុងរាងកាយមានការថយចុះ។ ដូច្នេះ ករណីអ្នកជំងឺក្អួតក្នុងអំឡុងពេល1ម៉ោងក្រោយពិសាថ្នាំនេះ គេគួរអោយអ្នកជំងឺពិសាថ្នាំដដែលនេះម្ដងទៀត។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងជំងឺគ្រុនចាញ់ ដែលផ្សំឡើងដោយសារធាតុឱសថចំនួន2។

      - Atovaquone:មានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់មីតូកុងទ្រីដែលមានមុខងារផលិតសារធាតុចាំបាច់នៅក្នុងការបង្កើតDNAសម្រាប់ការរស់រានរបស់ប៉ារ៉ាស៊ីតបង្កជំងឺគ្រុនចាញ់។

      - Proguanil:មានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមដែលចាំបាច់នៅក្នុងប្រតិកម្មបង្កើតDNAនៃកោសិការបស់ប៉ារ៉ាស៊ីតបង្កជំងឺគ្រុនចាញ់។

      មានន័យថា សារធាតុឱសថទាំងពីរមានប្រសិទ្ធិភាពបង្អាក់សកម្មភាពផលិតDNAរបស់ប៉ារ៉ាស៊ីតតាមវិធីពីរផ្សេងគ្នា។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp