Atovaquone

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលនិងបង្ការជំងឺរលាកសួតជំងឺPneumocystis jirovecii pneumonia (PCP)។

    • កម្រិតប្រើប្រាស់

      ថ្នាំទឹក(15%):

      ・ករណីព្យាបាលជំងឺរលាកសួតPneumocystis pneumonia:

      មនុស្សពេញវ័យ:ពិសារ1ដង 750mg (ត្រូវនឹង5mL), 1ថ្ងៃ2ដង ក្រោយបរិភោគអាហារ ដោយប្រើរយៈពេល21ថ្ងៃ។

      ・ករណីបង្ការការកើតជំងឺរលាកសួតPneumocystis pneumonia:

      មនុស្សពេញវ័យ:ពិសារ1ថ្ងៃ1ដង 1500mg (ត្រូវនឹង10mL) ក្រោយបរិភោគអាហារ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ចង់ក្អួត ឡើងកន្ទួលក្រហម រាករូស ឈឺក្បាល ក្អួតចង្អោរ ក្ដៅខ្លួន។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួន ឡើងកន្ទួលក្រហមលើស្បែកនិងនៅក្នុងមាត់និងមានអាការៈឈឺចាប់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺErythema multiforme)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ចង់ក្អួត (ប៉ះពាល់មុខងារថ្លើមធ្ងន់ធ្ងរ)

      - ឈឺបំពង់ក រងាញាក់ ក្ដៅខ្លួន (ជំងឺគ្រាប់ឈាមសធ្លាក់ចុះ)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថRifampicin, Rifabutin, Tetracycline, Metoclopramide,

      Indinavir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ។

      ・ឱសថZidovudine - អាចធ្វើអោយការបញ្ចេញចោលនៃZidovudineថយចុះ។

      ・ឱសថAcetaminophen(Paracetamol), Benzodiazepines, Aciclovir, Opioid analgesic, Cephalosporin antibiotics, ថ្នាំព្យាបាលអាការៈរាករូស និង ថ្នាំបញ្ចុះលាមក - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថAtovaquoneថយចុះបន្តិចបន្តួច។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រសិនបើពិសារថ្នាំនេះនៅពោះទទេ ការស្រូបសារធាតុថ្នាំអាចធ្លាក់ចុះ ដូច្នេះ គួរពិសារថ្នាំនេះនៅក្រោយបរិភោគអាហារ។ ម្យ៉ាងទៀត នៅពេលអ្នកជំងឺកំពុងមានអាការៈរាករូស ក៏អាចធ្វើអោយការស្រូបសារធាតុថ្នាំធ្លាក់ចុះផងដែរ ដូច្នេះគួរប្រើថ្នាំផ្សេងក្នុងករណីអ្នកជំងឺមានអាការៈរាករូស។

      ・គួរប្រើឱសថនេះក្នុងករណីអ្នកជំងឺពិបាកប្រើប្រាស់ឱសថTrimethoprim-Sulfamethoxazoleដោយសារផលរំខានឱសថជាដើម។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងមេរោគផ្សិតPneumocystis jirovecii ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់មីតូកុងទ្រីដែលមានមុខងារផលិតថាមពល(ATP)នៅក្នុងកោសិកាមេរោគផ្សិត ធ្វើអោយមេរោគផ្សិតមិនអាចរស់រានឬកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp