Atomoxetine hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺខ្វះការប្រុងប្រយ័ត្ននិងនៅមិនស្ងៀម (Attention deficit hyperactivity disorder, ADHD)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      - ចំពោះអ្នកជំងឺដែលមានអាយុក្រោម18ឆ្នាំ: ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ0.5mg/kg (ថ្នាំទឹក0.4%ត្រូវនឹង0.125mL/kg) រួចបង្កើនដល់1ថ្ងៃ0.8mg/kg(ថ្នាំទឹក0.4%ត្រូវនឹង0.2mL/kg) ហើយដល់1ថ្ងៃ1.2mg/kg(ថ្នាំទឹក0.4%ត្រូវនឹង0.3mL/kg) បន្ទាប់មកប្រើជាប្រចាំក្នុងកម្រិត1ថ្ងៃ1.2~1.8mg/kg(ថ្នាំទឹក0.4%ត្រូវនឹង0.3~0.45mL/kg)។ ត្រូវទុកគម្លាតរយៈពេលយ៉ាងហោចណាស់1សប្ដាហ៍សម្រាប់ការបង្កើនកម្រិតប្រើប្រាស់ម្ដងៗ។ ប្រើឱសថនេះក្នុងកម្រិតខាងលើដោយបែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ ប៉ុន្តែ មិនត្រូវប្រើលើសពីកម្រិត1.8mg/kg(ថ្នាំទឹក0.4%ត្រូវនឹង0.45mL/kg)ឬ120mg(ថ្នាំទឹក0.4%ត្រូវនឹង30mL) ក្នុង1ថ្ងៃនោះទេ (កំណត់យកកម្រិតមួយណាដែលទាបជាង)។

      - ចំពោះអ្នកជំងឺដែលមានអាយុចាប់ពី18ឆ្នាំឡើងទៅ: ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ40mg(ថ្នាំទឹក0.4%ត្រូវនឹង10mL) រួចបង្កើនដល់1ថ្ងៃ80mg(ថ្នាំទឹក0.4%ត្រូវនឹង20mL) ហើយប្រើជាប្រចាំក្នុងកម្រិត1ថ្ងៃ80~120mg(ថ្នាំទឹក0.4%ត្រូវនឹង20~30mL)។ ត្រូវទុកគម្លាតរយៈពេលយ៉ាងហោចណាស់1សប្ដាហ៍សម្រាប់ការបង្កើនកម្រិតប្រើប្រាស់មកដល់1ថ្ងៃ80mg(ថ្នាំទឹក0.4%ត្រូវនឹង20mL) ហើយបន្ទាប់ពីនោះ ត្រូវទុកគម្លាតរយៈពេលយ៉ាងហោចណាស់2សប្ដាហ៍សម្រាប់ការបង្កើនកម្រិតប្រើប្រាស់ម្ដងៗ។ ប្រើឱសថនេះក្នុងកម្រិតខាងលើ1ថ្ងៃ1ដង ឬ ដោយបែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ ប៉ុន្តែ មិនត្រូវប្រើលើសពីកម្រិត120mg(ថ្នាំទឹក0.4%ត្រូវនឹង30mL) ក្នុង1ថ្ងៃនោះទេ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឬស្ថិតក្នុងអំឡុងពេល2សប្ដាហ៍បន្ទាប់ពីឈប់ប្រើប្រាស់ឱសថទប់ស្កាត់អង់ស៊ីមMAO ដូចជា ឱសថSelegiline hydrochloride ឱសថRasagiline mesilate ជាដើម។

      ・អ្នកដែលមានបញ្ហាសរសៃឈាមក្នុងបេះដូងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានឬធ្លាប់មានជំងឺមហារីកPheochromocytoma។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp