Atazanavir sulfate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងវីរុសហ៊ីវប្រភេទទី1 (HIV-1) ដោយប្រើរួមជាមួយឱសថប្រឆាំងវីរុសហ៊ីវផ្សេងទៀត។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:

      ・ចំពោះអ្នកជំងឺដែលមិនធ្លាប់ប្រើប្រាស់ឱសថប្រឆាំងHIV:

      1)លេប1ថ្ងៃ1ដង រួមមានឱសថAtazanavir 300mg និង ឱសថRitonavir 100mg ក្នុងពេលកំពុងបរិភោគអាហារ ឬ ក្រោយពេលបរិភោគអាហាររួចភ្លាម។

      2)លេប1ថ្ងៃ1ដង រួមមានឱសថAtazanavir 400mg ក្នុងពេលកំពុងបរិភោគអាហារ ឬ ក្រោយពេលបរិភោគអាហាររួចភ្លាម។

      ・ចំពោះអ្នកជំងឺដែលធ្លាប់ប្រើប្រាស់ឱសថប្រឆាំងHIV:

      លេប1ថ្ងៃ1ដង រួមមានឱសថAtazanavir 300mg និង ឱសថRitonavir 100mg ក្នុងពេលកំពុងបរិភោគអាហារ ឬ ក្រោយពេលបរិភោគអាហាររួចភ្លាម។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថ ដូចខាងក្រោម:Rifampicin, Irinotecan hydrochloride hydrate, Midazolam, Triazolam, Bepridil hydrochloride hydrate, Ergotamine tartrate/Anhydrous Caffeine/Isopropylantipyrine, Dihydroergotamine mesilate, Ergometrin maleate, Methylergometrine maleate, Pimozide, Simvastatin, Rosuvastatin, Lomitapide mesilate, Vardenafil hydrochloride hydrate, Blonanserin, Asunaprevir, Azelnidipine, Rivaroxaban, Riociguat, Grazoprevir hydrate, Glecaprevir hydrate/Pibrentasvir, ឱសថPPI (Omeprazole, Lansoprazole, Rabeprazole, Esomeprazole, Vonoprazan fumarate), St. John’s Wort។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp