Aspirin + Lansoprazole

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការទប់ស្កាត់ការកកើតកំណកឈាមឬការស្ទះដោយសារកំណកឈាម ដែលអាចកើតមាននៅក្នុងជំងឺឬការអនុវត្តបច្ចេកទេសដូចខាងក្រោម ៖

      - ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)(ប្រភេទមានលំនឹងនិងរ៉ាំរ៉ៃ ប្រភេទគ្មានលំនឹង)

      - ជំងឺស្ទះសរសៃឈាមក្នុងបេះដូង (Myocardial infarction)

      - ជំងឺប៉ះពាល់សរសៃឈាមដោយសារខ្វះការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ក្នុងខួរក្បាល (អាការៈខ្វះការផ្គត់ផ្គង់ឈាមបណ្ដោះអាសន្នក្នុងខួរក្បាល(Transient ischemic attack, TIA) អាការៈស្ទះសរសៃឈាមក្នុងខួរក្បាល(Cerebral infarction))

      - ក្រោយការវះកាត់សរសៃឈាមបេះដូង(Coronary artery bypass grafting(CABG) ឬ Percutaneous transluminal coronary angioplasty(PTCA))។

      ប្រើឱសថនេះចំពោះតែអ្នកជំងឺដែលធ្លាប់កើតមានជំងឺដំបៅក្រពះឬពោះវៀនប៉ុណ្ណោះ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      នៅក្នុងឱសថនេះ1គ្រាប់ រួមមាន សារធាតុAspirin 100mg និង សារធាតុLansoprazole 15mg។

      ជាទូទៅ មនុស្សពេញវ័យ លេបក្នុងកម្រិត1ថ្ងៃ1ដង1គ្រាប់។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទSalicylic acidផ្សេងទៀត។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថAtazanavir sulfate ឬ ឱសថRilpivirine hydrochloride។

      ・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។

      ・អ្នកដែលមានអាការៈងាយហូរឈាម។

      ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។

      ・ស្ត្រីមានផ្ទៃពោះស្ថិតក្នុងរយៈពេល12សប្ដាហ៍មុនដល់ពេលសម្រាល។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp