Aspirin + DihydroxyAluminium aminoacetate + Magnesium carbonate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីឱសថដែលមានកម្រិតអាស្ពីរីន81mg:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ទប់ស្កាត់ការកកើតនៃកំណកឈាមនៅក្នុងជំងឺត្បៀតឬស្ទះសរសៃឈាមក្នុងបេះដូងឬខួរក្បាល។
- ទប់ស្កាត់ការកកើតនៃកំណកឈាមក្រោយការវះកាត់សរសៃឈាមបេះដូង(Coronary artery bypass grafting(CABG) ឬ Percutaneous transluminal coronary angioplasty(PTCA))។
- ជំងឺកាវ៉ាសាគី (Kawasaki disease ឬ MCLS) រួមទាំង រោគសញ្ញាទាក់ទងនឹងសរសៃឈាមបេះដូងក្រោយកើតមានជំងឺកាវ៉ាសាគី។
ករណីឱសថដែលមានកម្រិតអាស្ពីរីន330 mg:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈឈឺក្បាល ឈឺធ្មេញ ឈឺចាប់ពេលមករដូវ អាការៈក្ដៅខ្លួននៅពេលកើតជំងឺផ្ដាសាយ ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) អាការៈក្ដៅខ្លួនលក្ខណៈរូម៉ាទីស(Rheumatic fever) អាការៈឈឺចាប់តាមសរសៃប្រសាទ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ករណីឱសថដែលមានកម្រិតអាស្ពីរីន81mg:
ក្នុងឱសថ1គ្រាប់ រួមមាន Aspirin 81mg, DihydroxyAluminium aminoacetate 11mg និង Magnesium carbonate 22mg។
・ករណីទប់ស្កាត់ការកកើតនៃកំណកឈាមនៅក្នុងជំងឺត្បៀតឬស្ទះសរសៃឈាមក្នុងបេះដូងឬខួរក្បាល ឬ ក្រោយការវះកាត់សរសៃឈាមបេះដូង(Coronary artery bypass grafting(CABG) ឬ Percutaneous transluminal coronary angioplasty(PTCA)):
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 1គ្រាប់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ដោយអាចបង្កើនដល់1ដង4គ្រាប់។
・ករណីជំងឺកាវ៉ាសាគី (Kawasaki disease ឬ MCLS) រួមទាំង រោគសញ្ញាទាក់ទងនឹងសរសៃឈាមបេះដូងក្រោយកើតមានជំងឺកាវ៉ាសាគី:
+ពេលមានអាការៈក្ដៅខ្លួនក្នុងដំណាក់កាលស្រួចស្រាវ:លេប1ថ្ងៃ 30~50mg/kg(កម្រិតAspirin) បែងចែកជា3ដងក្នុង1ថ្ងៃ។
+ក្រោយបញ្ចុះកម្ដៅចូលដល់រយៈពេលធូរស្បើយនៃដំណាក់កាលរ៉ាំរ៉ៃ:លេប1ថ្ងៃ1ដង 3~5mg/kg(កម្រិតAspirin) ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
ករណីឱសថដែលមានកម្រិតអាស្ពីរីន330 mg:
ក្នុងឱសថ1គ្រាប់ រួមមាន Aspirin 330mg, DihydroxyAluminium aminoacetate 50mg និង Magnesium carbonate 100mg។
・ករណីបំបាត់អាការៈឈឺក្បាល ឈឺធ្មេញ ឈឺចាប់ពេលមករដូវ អាការៈក្ដៅខ្លួននៅពេលកើតជំងឺផ្ដាសាយ:
មនុស្សពេញវ័យ:លេប1ដង2គ្រាប់ 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) អាការៈក្ដៅខ្លួនលក្ខណៈរូម៉ាទីស(Rheumatic fever) អាការៈឈឺចាប់តាមសរសៃប្រសាទ:
មនុស្សពេញវ័យ:លេប1ដង2~4គ្រាប់ 1ថ្ងៃ2~3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
ករណីឱសថដែលមានកម្រិតអាស្ពីរីន81mg:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទSalicylic acidផ្សេងទៀត។
・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។
・អ្នកដែលមានអាការៈងាយហូរឈាម។
・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)
・ស្ត្រីមានផ្ទៃពោះស្ថិតក្នុងរយៈពេល12សប្ដាហ៍មុនដល់ពេលសម្រាល។
・ទារកកើតមិនគ្រប់ទម្ងន់ ទារកទើបកើត និង ទារកក្រោមអាយុ1ឆ្នាំ។
ករណីឱសថដែលមានកម្រិតអាស្ពីរីន330 mg:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទSalicylic acidផ្សេងទៀត។
・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។
・អ្នកដែលមានជំងឺទាក់ទងនឹងឈាមធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ។
・អ្នកដែលមានមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។
・ស្ត្រីមានផ្ទៃពោះស្ថិតក្នុងរយៈពេល12សប្ដាហ៍មុនដល់ពេលសម្រាល។
-
ផលរំខាន
・ប៉ះពាល់ក្រពះពោះវៀន ងាយហូរឈាម អាការៈហឺតដោយសារAspirin(Aspirin-induced asthma) កន្ទួលលើស្បែក ប៉ះពាល់មុខងារតម្រងនោមនិងថ្លើម ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវប្រុងប្រយ័ត្នចំពោះអ្នកដែលមានជំងឺហឺត។ ប្រសិនបើការប្រើឱសថធ្វើអោយកើតមានអាការៈហឺត ត្រូវប្ដូរទៅប្រើឱសថផ្សេងវិញ។
・ត្រូវប្រុងប្រយ័ត្ននៅពេលប្រើឱសថនេះចំពោះមនុស្សចាស់ឬអ្នកដែលកំពុងឬធ្លាប់មានជំងឺទាក់ទងនឹងបេះដូងឬតម្រងនោម ព្រោះអាចងាយកើតមានផលរំខាននៃឱសថនេះ។ ក្នុងករណីនេះ គួរបន្ថយកម្រិតឱសថឬប្រើប្រភេទដែលសកម្មភាពឱសថមានរយៈពេលខ្លី។
-
សកម្មភាពឱសថ
ករណីឱសថកម្រិត81mg:
ទប់ស្កាត់ការផលិតសារធាតុត្រុំបុកសានA2(Thromboxane A2) ដែលជាសារធាតុស្ថិតនៅក្នុងប្លាកែតនិងមានតួនាទីចូលរួមនៅក្នុងការកកើតកំណកឈាម។
ករណីឱសថកម្រិត330 mg:
ទប់ស្កាត់ការផលិតសារធាតុប្រូស្តាក្លង់ឌីន (Prostaglandin) ដែលជាសារធាតុបង្កអាការៈរលាកផ្សេងៗ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp