Ascorbic acid = Vitamin C

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - បង្ការ និង ព្យាបាលជំងឺខ្វះវីតាមីនសេ(Vitamin C)នៅក្នុងរាងកាយ (ជំងឺស្កឺវី(Scurvy) ជំងឺMöller‐Barlow's disease)។

      - បំពេញតម្រូវការវីតាមីនសេនៅក្នុងរាងកាយ សម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពដូចជា មានជំងឺដែលធ្វើអោយរាងកាយអស់ថាមពលច្រើន ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន ពេលធ្វើលំហាត់ប្រាណខ្លាំងក្លា។ល។

      - ជំងឺដែលអាចទាក់ទងនឹងការខ្វះឬមេតាបូលីសខុសប្រក្រតីនៃវីតាមីនសេនៅក្នុងរាងកាយ រួមមាន ៖ អាការៈហូរឈាមពីសរសៃឈាមតូចៗ(ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ឈាមតាមទឹកនោម ជាដើម) អាការៈពុលឱសថឬជាតិអាល់កុល បញ្ហាមុខងារក្រពេញAdrenal cortex ជម្រុញការផលិតឆ្អឹងនៅពេលមានការបាក់ឆ្អឹង បំបាត់ស្នាមនៅលើស្បែក អាការៈរលាកស្បែកដោយសារស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ 50~2000mg ដោយបែងចែកជា 1~ច្រើនដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1ថ្ងៃ 50~2000mg ដោយបែងចែកជា 1~ច្រើនដងក្នុង1ថ្ងៃ ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ ឬតាមសរសៃវ៉ែន ទៅតាមប្រភេទឱសថនីមួយៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

    • ផលរំខាន

      ផលរំខានរួមមាន ក្អួតចង្អោរ រាករូស។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើប្រាស់ឱសថនេះ អាចមានឥទ្ធិពលដល់ការពិនិត្យជាតិស្ករក្នុងទឹកនោម និង ការពិនិត្យឈាមក្នុងទឹកនោមឬលាមក។

    • សកម្មភាពឱសថ

      ឱសថនេះជាវីតាមីនសេ(Vitamin C ឬ Ascorbic acid) មានប្រសិទ្ធិភាពដូចខាងក្រោម ៖

      - ជម្រុញការផលិតសារធាតុកូឡាជេន(Collagen)ដែលជាធាតុផ្សំសំខាន់បំផុតនៅក្នុងជាលិកាផ្សេងៗពេញរាងកាយ។

      - ជម្រុញការផលិតឆ្អឹង។

      - ពង្រឹងសរសៃឈាម និង បង្កើនសមត្ថភាពកកនៃឈាម។

      - ជម្រុញការផលិតអរម៉ូនស្តេរ៉ូអ៊ីតនៅក្នុងរាងកាយ។

      - ទប់ស្កាត់សកម្មភាពកកើតនៃសារធាតុមេឡានីន។ល។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp