Arotinolol hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ (កម្រិតស្រាល~កម្រិតមធ្យម)
- ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)
- ជំងឺចង្វាក់បេះដូងខុសប្រក្រតី ប្រភេទចង្វាក់បេះដូងកើនឡើង (Tachyarrhythmia)
- អាការៈញ័រដែលគ្មានជំងឺផ្សេងជាដើមហេតុ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ (កម្រិតស្រាល~កម្រិតមធ្យម) ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris) និង ជំងឺចង្វាក់បេះដូងខុសប្រក្រតី ប្រភេទចង្វាក់បេះដូងកើនឡើង (Tachyarrhythmia):
មនុស្សពេញវ័យ:លេប1ថ្ងៃ20mg បែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ30mg។
・ករណីអាការៈញ័រដែលគ្មានជំងឺផ្សេងជាដើមហេតុ:
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ 10mg បែងចែកជា2ដងក្នុង1ថ្ងៃ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ20mg សម្រាប់ការប្រើជាប្រចាំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ មិនត្រូវប្រើលើសពី1ថ្ងៃ30mgនោះទេ។
-
ហាមប្រើ
・អ្នកដែលកំពុងមានរោគសញ្ញានៃជីពចរចុះខ្សោយធ្ងន់ធ្ងរឬមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញាក្នុងបេះដូង (ជំងឺA-V blockកម្រិតIIនិងIII ជំងឺSinoatrial block ជំងឺSick sinus syndrome)។
・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ដោយសារជំងឺទឹកនោមផ្អែម ឬ រោគសញ្ញានៃការកើនឡើងកម្រិតអាស៊ីតនៅក្នុងឈាមដោយសារមេតាបូលីស(Metabolic acidosis)។
・អ្នកដែលអាចកើតមានអាការៈហឺត ឬ អាការៈទងសួតកន្ត្រាក់។
・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។
・អ្នកដែលមានជំងឺខ្សោយមុខងារថតខាងស្ដាំនៃបេះដូងដោយសារជំងឺលើសសម្ពាធឈាមក្នុងអាកទែរសួត។
・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)។
・អ្នកជំងឺមហារីកPheochromocytomaដែលមិនទាន់ទទួលការព្យាបាល។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
・ទាក់ទងនឹងគ្រឿងទទួល β1
ជីពចរចុះខ្សោយ មុខងារបេះដូងចុះខ្សោយនិងធ្វើអោយមានអាការៈហើមរាងកាយ។
・ទាក់ទងនឹងគ្រឿងទទួល β2
អាការៈហឺត ប៉ះពាល់សរសៃឈាមនៅតាមអវៈយវៈ ប៉ះពាល់មេតាបូលីសខ្លាញ់។
・ផ្សេងៗ
គេងមិនលក់ រោគសញ្ញាក្រពះពោះវៀន កម្លាំងសាច់ដុំចុះខ្សោយ ឆាប់ហត់។
-
ការប្រុងប្រយ័ត្នជាពិសេស
・ដោយសារឱសថនេះមានសកម្មភាពកន្ត្រាក់សរសៃឈាម ដូច្នេះ គេពិបាកប្រើចំពោះជំងឺត្បៀតសរសៃឈាមបេះដូងប្រភេទឈឺនៅពេលនៅស្ងៀម(Rest angina)ឬប្រភេទមិននឹងនរ(Unstable angina)។ ម្យ៉ាងទៀត ករណីប្រើប្រាស់ឱសថនេះរយៈពេលយូរអង្វែងមក ហើយបញ្ឈប់ការប្រើប្រាស់ឱសថនេះភ្លាមៗ អាចធ្វើអោយមានគ្រោះថ្នាក់ ដូច្នេះ ត្រូវកាត់បន្ថយបរិមាណប្រើប្រាស់បន្តិចម្ដងៗដោយប្រើរយៈពេលយ៉ាងហោចណាស់1សប្ដាហ៍។
・អាចប្រើចំពោះអ្នកជំងឺមហារីកPheochromocytoma។
・ហាមប្រើចំពោះអ្នកដែលមានជំងឺខ្សោយបេះដូង ឬ ជំងឺសួតលក្ខណៈស្ទះប្រភេទរ៉ាំរ៉ៃ (Chronic obstructive pulmonary disease, COPD)។
-
សកម្មភាពឱសថ
កាត់បន្ថយការច្របាច់របស់បេះដូង ធ្វើអោយការប្រើប្រាស់អុកស៊ីសែនរបស់សាច់ដុំបេះដូងថយចុះ និងដើម្បីបង្ការការកើតឡើងនៃអាការៈស្ទះសរសៃឈាមបេះដូង។ ឱសថទប់ស្កាត់គ្រឿងទទួលបេតាមានច្រើនប្រភេទដែលអាចមានសកម្មភាពនៅផ្នែកផ្សេងៗនៃរាងកាយ រួមមាន បេះដូង ទងសួត សរសៃឈាមជាដើម។ ប្រភេទដែលមានសកម្មភាពចម្បងចំពោះបេះដូងគឺប្រភេទដែលទប់ស្កាត់តែគ្រឿងទទួល β1។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp