Aripiprazole

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺវិកលចរឹត (Schizophrenia)

      - អាការៈនៃស្មារតីកើនឡើងខុសប្រក្រតី(Mania)នៅក្នុងជំងឺBipolar disorder

      - ជំងឺឬអាការៈបាក់ទឹកចិត្ត (Depression) (ចំពោះករណីដែលការប្រើឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ប៉ុណ្ណោះ)

      - អាការៈងាយប្រតិកម្មដែលជារោគសញ្ញានៃជំងឺAutism Spectrum Disorder ចំពោះកុមារ។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺវិកលចរឹត (Schizophrenia)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・ជំងឺវិកលចរឹត (Schizophrenia):

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ 6~12mg (ថ្នាំទឹក0.1%ត្រូវនឹង6~12mL) បែងចែកជា1~2ដងក្នុង1ថ្ងៃ។ កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ 6~24mg (ថ្នាំទឹក0.1%ត្រូវនឹង6~24mL) បែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ 30mg (ថ្នាំទឹក0.1%ត្រូវនឹង30mL)។

      ・អាការៈនៃស្មារតីកើនឡើងខុសប្រក្រតី(Mania)នៅក្នុងជំងឺBipolar disorder:

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង 24mg (ថ្នាំទឹក0.1%ត្រូវនឹង24mL)។ កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ1ដង 12~24mg (ថ្នាំទឹក0.1%ត្រូវនឹង12~24mL)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ30mg (ថ្នាំទឹក0.1%ត្រូវនឹង30mL)។

      ・ជំងឺឬអាការៈបាក់ទឹកចិត្ត (Depression) (ចំពោះករណីដែលការប្រើឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ប៉ុណ្ណោះ):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 3mg (ថ្នាំទឹក0.1%ត្រូវនឹង3mL)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីបង្កើនកម្រិត គួរបង្កើនម្ដង3mg/ថ្ងៃ (ថ្នាំទឹក0.1%ត្រូវនឹង3mL/ថ្ងៃ)។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ15mg (ថ្នាំទឹក0.1%ត្រូវនឹង15mL)។

      ・អាការៈងាយប្រតិកម្មដែលជារោគសញ្ញានៃជំងឺAutism Spectrum Disorder ចំពោះកុមារ:

      ជាទូទៅ ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង1mg (ថ្នាំទឹក0.1%ត្រូវនឹង1mL)។ កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ1ដង 1~15mg (ថ្នាំទឹក0.1%ត្រូវនឹង1~15mL)។ អាចបន្ថយឬបង្កើនកម្រិតទៅតាមរោគសញ្ញា ដោយអាចបង្កើនកម្រិតម្ដងយ៉ាងច្រើន3mg/ថ្ងៃ(ថ្នាំទឹក0.1%ត្រូវនឹង3mL/ថ្ងៃ) ហើយកម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ15mg (ថ្នាំទឹក0.1%ត្រូវនឹង15mL)។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ដង400mg ចាក់ក្នុងសាច់ដុំត្រគាកឬសាច់ដុំស្មា(Deltoid muscle) រៀងរាល់4សប្ដាហ៍ម្ដង។ អាចបន្ថយកម្រិតមកត្រឹម1ដង300mg ទៅតាមស្ថានភាពនិងរោគសញ្ញារបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី(Coma)។

      ・អ្នកជំងឺដែលកំពុងស្ថិតក្រោមឥទ្ធិពលនៃឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ ដូចជាឱសថប្រភេទBarbiturates ឱសថសណ្ដំឬស្ពឹក ជាដើម។

      ・អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថAdrenaline (លើកលែងករណីដែលត្រូវប្រើឱសថAdrenalineសម្រាប់ព្យាបាលរោគប្រតិកម្មធ្ងន់ធ្ងរAnaphylaxisជាបន្ទាន់)។

      ・អ្នកដែលកំពុងប្រើឬមានគម្រោងប្រើឱសថ Clozapine។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      គេងមិនលក់ អារម្មណ៍ម៉ួរម៉ៅ អារម្មណ៍នៅមិនសុខ ញ័រដៃ សាច់ដុំស្ពឹក ឈឺក្បាល វិលមុខ បាត់បង់ចំណង់អាហារ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ចំពោះអ្នកជំងឺទឹកនោមផ្អែម នៅពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមកើនឡើង ដូច្នេះ គួរធ្វើការពិនិត្យតាមដានអោយបានម៉ត់ចត់។

    • សកម្មភាពឱសថ

      នៅពេលសារធាតុដូប៉ាមីនកើនឡើងហួសហេតុ ឱសថនេះមានសកម្មភាពទប់ស្កាត់ ហើយនៅពេលកង្វះសារធាតុដូប៉ាមីន ឱសថនេះមានសកម្មភាពភ្ញោច។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp