Argatroban hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - កាត់បន្ថយរោគសញ្ញានៃផលប៉ះពាល់សរសៃប្រសាទ(អាការៈស្ពឹកនៅក្នុងការធ្វើចលនារាងកាយ)និងសកម្មភាពរស់នៅប្រចាំថ្ងៃ (ដើរ ឈរ រក្សាឥរិយាបថអង្គុយ ការបរិភោគអាហារ) ចំពោះអ្នកជំងឺដែលស្ថិតក្នុងដំណាក់កាលស្រួចស្រាវនៃជំងឺកំណកឈាមក្នុងខួរក្បាល(Cerebral embolism)(លើកលែងករណីLacunae)គឺក្នុងអំឡុងពេល48ម៉ោងបន្ទាប់ពីការកើតមានអាការៈ។

      - កាត់បន្ថយរោគសញ្ញានៃដំបៅនៅអវៈយវៈ អាការៈឈឺចាប់នៅពេលរាងកាយនៅស្ងៀមនិងអាការៈត្រជាក់នៅតាមអវៈយវៈ ចំពោះអ្នកដែលមានជំងឺស្ទះសរសៃអាកទែលក្ខណៈរ៉ាំរ៉ៃ (ជំងឺBurger disease និង ជំងឺរឹងសរសៃអាកទែបង្កជាការស្ទះ(Arteriosclerosis obliterans))។

      - បង្កាការកកើតកំណកឈាមនៅពេលអនុវត្តការផ្លាស់ប្ដូរចរន្តឈាមក្រៅរាងកាយ(ការលាងឈាមជាដើម) ចំពោះអ្នកជំងឺដូចជា: ជំងឺខ្វះអង់ទីត្រុំប៊ីនIIIពីកំណើត(Corgenital antithrombin III deficiency, អ្នកដែលមានកម្រិតអង់ទីត្រុំប៊ីនIIIចុះទាប(អង់ទីត្រុំប៊ីនIIIធ្លាក់ចុះទាបជាង70%នៃកម្រិតធម្មតា ហើយកម្រិតកំណកឈាមនៅពេលលាងឈាមមិនល្អប្រសើរឡើងទោះជាប្រើឱសថHeparin sodiumឬឱសថHeparin calciumក៏ដោយ), អ្នកដែលមានជំងឺថយចុះចំនួនប្លាកែតដោយសារសារធាតុហិប៉ារីន(Heparin-induced thrombocytopenia, HIT)ប្រភេទII។

      - បង្កាការកកើតកំណកឈាមនៅពេលអនុវត្តPercutaneous coronary intervention ចំពោះអ្នកដែលមានជំងឺថយចុះចំនួនប្លាកែតដោយសារសារធាតុហិប៉ារីន(Heparin-induced thrombocytopenia, HIT)ប្រភេទII (រួមទាំងករណីអ្នកដែលមានហានិភ័យនៃការកើតជំងឺនេះ)។

      - បង្កាការកកើតកំណកឈាម ចំពោះអ្នកដែលមានជំងឺថយចុះចំនួនប្លាកែតដោយសារសារធាតុហិប៉ារីន(Heparin-induced thrombocytopenia, HIT)ប្រភេទII។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីប្រើនៅក្នុងការកាត់បន្ថយរោគសញ្ញានៃផលប៉ះពាល់សរសៃប្រសាទ(អាការៈស្ពឹកនៅក្នុងការធ្វើចលនារាងកាយ)និងសកម្មភាពរស់នៅប្រចាំថ្ងៃ (ដើរ ឈរ រក្សាឥរិយាបថអង្គុយ ការបរិភោគអាហារ) ចំពោះអ្នកជំងឺដែលស្ថិតក្នុងដំណាក់កាលស្រួចស្រាវនៃជំងឺកំណកឈាមក្នុងខួរក្បាល(Cerebral embolism)(លើកលែងករណីLacunae)គឺក្នុងអំឡុងពេល48ម៉ោងបន្ទាប់ពីការកើតមានអាការៈ:

      ជាទូទៅ សម្រាប់រយៈពេល2ថ្ងៃដំបូង មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ60mg ដោយពង្រាវនៅក្នុងសេរ៉ូមក្នុងបរិមាណសមស្រប រួចព្យួរសេរ៉ូមតាមសរសៃវ៉ែនជាប់ឥតដាច់រយៈពេល24ម៉ោង។ បន្ទាប់ពីនោះ ប្រើក្នុងកម្រិត1ដង10mg 1ថ្ងៃ2ដង ពេលព្រឹកនិងពេលល្ងាច ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល3ម៉ោងក្នុង1ដង សម្រាប់រយៈពេល5ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។

      ・ករណីប្រើនៅក្នុងការកាត់បន្ថយរោគសញ្ញានៃដំបៅនៅអវៈយវៈ អាការៈឈឺចាប់នៅពេលរាងកាយនៅស្ងៀមនិងអាការៈត្រជាក់នៅតាមអវៈយវៈ ចំពោះអ្នកដែលមានជំងឺស្ទះសរសៃអាកទែលក្ខណៈរ៉ាំរ៉ៃ (ជំងឺBurger disease និង ជំងឺរឹងសរសៃអាកទែបង្កជាការស្ទះ(Arteriosclerosis obliterans)):

      ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង10mg ដោយពង្រាវនៅក្នុងសេរ៉ូមក្នុងបរិមាណសមស្រប រួចព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល2~3ម៉ោង 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។

      ・ករណីប្រើនៅក្នុងការបង្កាការកកើតកំណកឈាមនៅពេលអនុវត្តការផ្លាស់ប្ដូរចរន្តឈាមក្រៅរាងកាយ(ការលាងឈាមជាដើម) ចំពោះអ្នកជំងឺដូចជា: ជំងឺខ្វះអង់ទីត្រុំប៊ីនIIIពីកំណើត(Corgenital antithrombin III deficiency, អ្នកដែលមានកម្រិតអង់ទីត្រុំប៊ីនIIIចុះទាប(អង់ទីត្រុំប៊ីនIIIធ្លាក់ចុះទាបជាង70%នៃកម្រិតធម្មតា ហើយកម្រិតកំណកឈាមនៅពេលលាងឈាមមិនល្អប្រសើរឡើងទោះជាប្រើឱសថHeparin sodiumឬឱសថHeparin calciumក៏ដោយ), អ្នកដែលមានជំងឺថយចុះចំនួនប្លាកែតដោយសារសារធាតុហិប៉ារីន(Heparin-induced thrombocytopenia, HIT)ប្រភេទII:

      ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង10mg នៅពេលចាប់ផ្ដើមការលាងឈាមជាដើម ដោយចាក់បញ្ចូលទៅក្នុងចរន្តហូរ។ ក្រោយពេលចាប់ផ្ដើម ប្រើក្នុងកម្រិត1ដង25mg/ម៉ោង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមកម្រិតអូសបន្លាយនៃរយៈពេលកកើតកំណកឈាម កម្រិតកំណកឈាមក្នុងចរន្តហូរ ប្រសិទ្ធិភាពលាងឈាមនិងស្ថានភាពឈប់ហូរឈាមក្រោយពេលបញ្ចប់ការលាងឈាមជាដើម ដោយកំណត់កម្រិតប្រើប្រាស់សម្រាប់អ្នកជំងឺម្នាក់ៗក្នុងចន្លោះ5~40mg/ម៉ោង។

      ・ករណីប្រើនៅក្នុងការបង្កាការកកើតកំណកឈាមនៅពេលអនុវត្តPercutaneous coronary intervention ចំពោះអ្នកដែលមានជំងឺថយចុះចំនួនប្លាកែតដោយសារសារធាតុហិប៉ារីន(Heparin-induced thrombocytopenia, HIT)ប្រភេទII (រួមទាំងករណីអ្នកដែលមានហានិភ័យនៃការកើតជំងឺនេះ):

      ប្រើដោយពង្រាវជាមួយសេរ៉ូមក្នុងបរិមាណសមស្រប ដោយជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត 0.1mg/kg ចាក់បញ្ចូលក្នុងសរសៃវ៉ែនរយៈពេល3~5នាទី។ បន្ទាប់ពីនោះ បន្តចាក់បញ្ចូលក្នុងសរសៃវ៉ែនជាប់ឥតដាច់ក្នុងល្បឿន 6μg/kg/នាទី រហូតដល់រយៈពេល4ម៉ោងបន្ទាប់ពីការអនុវត្តបច្ចេកទេសខាងលើ។ ប្រសិនបើចាំបាច់ត្រូវបញ្ចូលឱសថប្រឆាំងកំណកឈាមបន្ទាប់ពីនោះ អាចបន្ថយកម្រិតប្រើប្រាស់មកត្រឹម0.7μg/kg/នាទី ដោយបញ្ចូលក្នុងសរសៃវ៉ែនជាប់ឥតដាច់។ អាចសម្រួលកម្រិតប្រើប្រាស់ស្របទៅតាមការតាមដានសមត្ថភាពកំណកឈាមរបស់អ្នកជំងឺ។

      ・ករណីប្រើនៅក្នុងការបង្កាការកកើតកំណកឈាម ចំពោះអ្នកដែលមានជំងឺថយចុះចំនួនប្លាកែតដោយសារសារធាតុហិប៉ារីន(Heparin-induced thrombocytopenia, HIT)ប្រភេទII:

      ប្រើដោយពង្រាវជាមួយសេរ៉ូមក្នុងបរិមាណសមស្រប ដោយជាទូទៅ មនុស្សពេញវ័យ ចាប់ផ្ដើមប្រើពីកម្រិត 0.7μg/kg/នាទី ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនជាប់ឥតដាច់។ ចំពោះអ្នកដែលមានបញ្ហាថ្លើមឬអ្នកដែលមានហានិភ័យនៃការហូរឈាម ត្រូវចាប់ផ្ដើមប្រើឱសថនេះពីកម្រិតទាបទៅ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមaPTT ដើម្បីកំណត់កម្រិតប្រើប្រាស់សម្រាប់អ្នកជំងឺនីមួយៗ។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានអាការៈហូរឈាម (ហូរឈាមក្នុងក្បាល ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្នាមជាំស្វាយដោយការការថយចុះប្លាកែតក្នុងឈាម(Thrombocytopenic purpura) រោគសញ្ញាងាយហូរឈាមដោយសារបញ្ហាសរសៃឈាម ជំងឺឈាមក្រកក(Hemophilia)និងបញ្ហាកំណកឈាមផ្សេងទៀត កំពុងមករដូវ ពេលវះកាត់ រោគសញ្ញាហូរឈាមនៅក្រពះពោះវៀន រោគសញ្ញាហូរឈានៅផ្លូវនោម កំហាកមានឈាម សម្រាលកូនមុនថ្ងៃកំណត់ឬរលូតកូន ទើបសម្រាលកូនរួចភ្លាមៗ ។ល។)

      ・អ្នកដែលកំពុងមានឬអាចនឹងកើតមានជំងឺកំណកឈាមក្នុងខួរក្បាល (Cerebral embolism) (ប៉ុន្តែ លើកលែងអ្នកដែលមានជំងឺថយចុះចំនួនប្លាកែតដោយសារសារធាតុហិប៉ារីន(Heparin-induced thrombocytopenia, HIT)ប្រភេទII)

      ・អ្នកដែលកើតមានអាការៈស្ទះសរសៃឈាមទំហំធំក្នុងខួរក្បាល ដែលរួមមានរោគសញ្ញាបាត់បង់ស្មារតីកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានដែលអាចធ្វើអោយកើតមានរោគសញ្ញាហូរឈាមក្នុងខួរក្បាល។ ករណីប្រើឱសថនេះចំពោះអ្នកដែលមានជំងឺកំណកឈាមក្នុងខួរក្បាល ត្រូវតាមដានអាការៈនិងធ្វើការពិនិត្យCTអោយបានដិតដល់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp