Aprindine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូងកើនឡើងខុសប្រក្រតី (Tachyarrhythmia) ករណីអ្នកជំងឺមិនអាចប្រើឱសថផ្សេងទៀតបានឬការប្រើឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាព។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូងកើនឡើងខុសប្រក្រតី (Tachyarrhythmia)។ -
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ40mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ60mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
ប្រើដោយពង្រាវឱសថនេះនៅក្នុងសេរ៉ូមគ្លុយកូស5%ជាដើមចំនួន10ដងជានិច្ចមុននឹងប្រើ។
មនុស្សពេញវ័យ:ប្រើឱសថដែលពង្រាវនោះ 1ដង1.5~2.0mL/kg (កម្រិតឱសថ1.5~2.0mg/kg) ចាក់តាមសរសៃវ៉ែនយឺតៗក្នុងល្បឿន 5~10mL/នាទី ក្រោមការតាមដានសម្ពាធឈាមនិងចង្វាក់បេះដូងរបស់អ្នកជំងឺ។ កម្រិតអតិបរមានៃបរិមាណឱសថ(ពង្រាវរួច)សរុបគឺ 1ដង100mL (កម្រិតឱសថ100mg)។
-
ហាមប្រើ
ករណីថ្នាំលេប និង ថ្នាំចាក់:
・អ្នកដែលមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញរវាងថតនៅក្នុងបេះដូងកម្រិតធ្ងន់ធ្ងរ(Complete Atrioventricular block ជាដើម)។
・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)កម្រិតធ្ងន់ធ្ងរ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
វិលមុខ ឈឺក្បាល ញ័រដៃជើង រោគសញ្ញាក្រពះពោះវៀន សម្ពាធឈាចុះទាប ស្ទះការបញ្ជូនសញ្ញារវាងថតលើនិងថតក្រោមនៃបេះដូង(AV block)។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・មានប្រសិទ្ធិភាពចំពោះជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលទាក់ទងនឹងថតក្រោមនៃបេះដូង ជាពិសេស ・Ventricular extrasystole
និង Ventricular Tachycardia។
គេប្រើឱសថ Aprindine hydrochloride ករណីឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាព។
・ផលរំខានប៉ះពាល់ក្រពះពោះវៀនដែលបង្កដោយឱសថ Mexiletine hydrochloride អាចកាត់បន្ថយបានដោយការពិសារទឹកអោយបានច្រើន(1កែវពេញ)នៅពេលពិសារថ្នាំ។
-
សកម្មភាពឱសថ
មានសកម្មភាពទៅលើសាច់ដុំនៅថតក្រោមនៃបេះដូង។ ឱសថប្រភេទនេះមានសកម្មភាពទប់ស្កាត់គ្រឿងចម្លងសូដ្យូម(Na channel) ដូចទៅនឹងឱសថប្រភេទIaដែរ ប៉ុន្តែរយៈពេលនៃការបញ្ជូនប៉ូតង់ស្បែលមានលក្ខណៈខ្លី ហើយរយៈពេលមិនចម្លងប៉ូតង់ស្បែល(Refractory period)ក៏ខ្លីផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp