Apomorphine hydrochloride hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកែលម្អស្ថានភាពបាត់បង់ប្រសិទ្ធិភាពឱសថ(OFF)ដែលកើតមាននៅក្នុងការព្យាបាលជំងឺប៉ាឃីនសុន(Parkinson's disease)។ គេប្រើឱសថនេះក្នុងករណីស្ថានភាពនៅតែមិនល្អប្រសើរឡើង ទោះជាក្រោយអនុវត្តការបង្កើនចំនួនដងនៃការប្រើប្រាស់ ឱសថL-dopaនិងបង្កើនកម្រិតឱសថព្យាបាលជំងឺប៉ាឃីនសុនផ្សេងទៀតក៏ដោយ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ប្រើឱសថនេះដោយចាក់ក្រោមស្បែក នៅពេលដែលកើតមានរោគសញ្ញាដោយសារការបាត់បង់ប្រសិទ្ធិភាពឱសថ(OFF)។
មនុស្សពេញវ័យ:ចាប់ផ្ដើមប្រើពីកម្រិត1ដង1mg រួចបង្កើនកម្រិតម្ដង1mg ដើម្បីកំណត់កម្រិតដែលអាចប្រើជាប្រចាំ(ជាទូទៅគឺ1ដង1~6mg)។ បន្ទាប់ពីនោះ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ដងគឺ6mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានរោគសញ្ញាខ្សោយមុខងារថ្លើមកម្រិតធ្ងន់ធ្ងរ (Child-Pugh class C ជាដើម)។
-
ផលរំខាន
គេងលក់មួយភាំងៗ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខាននៃឱសថនេះដែលអាចធ្វើអោយអ្នកជំងឺគេងលក់ភ្លាមៗនិងបង្កជាគ្រោះថ្នាក់ផ្សេងៗ។
・ក្រោយចាក់ឱសថនេះ ប្រសិទ្ធិភាពនឹងបង្ហាញក្នុងរយៈពេល20នាទី។
-
សកម្មភាពឱសថ
ភ្ញោចគ្រឿងទទួលដូប៉ាមីនD1និងD2 នៅផ្នែកStriatumនៃខួរក្បាល ដើម្បីកែលម្អមុខងារនៃការធ្វើចលនារបស់រាងកាយ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp