Anti-human thymocyte immunoglobulin, rabbit

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・ជំងឺខ្វះឈាមប្រភេទAplastic anemia ចាប់ពីកម្រិតមធ្យមឡើងទៅ

      ・ប្រើនៅមុនការវះកាត់ផ្លាស់ប្ដូរកោសិកាដើមសម្រាប់ផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation)

      ・ជំងឺជាលិកាផ្ដល់អោយប្រឆាំងនឹងរាងកាយអ្នកទទួល (Graft-versus-host disease)លក្ខណៈស្រួចស្រាវ ក្រោយការវះកាត់ផ្លាស់ប្ដូរកោសិកាដើមសម្រាប់ផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation)

      ・ប្រតិកម្មបដិសេធលក្ខណៈស្រួចស្រាវ ក្រោយការវះកាត់ផ្លាស់ប្ដូរសរីរាង្គដូចខាងក្រោម៖ តម្រងនោម ថ្លើម បេះដូង សួត លំពែង ពោះវៀនតូច។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ・អ្នកដែលកើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ជាដើមនៅពេលធ្វើតេស្តឱសថនេះ។

      ・អ្នកដែលកំពុងកើតមានជំងឺឆ្លងកម្រិតធ្ងន់ធ្ងរ (រលាកសួត អាការៈប្រតិកម្មប្រឆាំងនឹងការជ្រៀតចូលនៃមេរោគទៅក្នុងឈាម(Sepsis)ជាដើម)។

      ・ស្ត្រីមានផ្ទៃពោះ។

      ・អ្នកដែលកំពុងទទួលវ៉ាក់សាំងប្រភេទមេរោគខ្សោយសកម្មភាព (Attenuated vaccine)។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលធ្លាប់ទទួលឱសថនេះឬឱសថផលិតពីឈាមរបស់សត្វទន្សាយផ្សេងទៀត។

      ・អ្នកដែលកំពុងមានជំងឺឆ្លងវីរុស។

      ・អ្នកដែលកំពុងមានជំងឺឆ្លងបាក់តេរី។

      ・អ្នកដែលកំពុងមានជំងឺឆ្លងមេរោគផ្សិត។

    • ផលរំខាន

      អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) ក្ដៅខ្លួន គ្រាប់ឈាមសថយចុះ ប្លាកែតថយចុះ CRPកើនឡើង។

    • សកម្មភាពឱសថ

      បង្អាក់សកម្មភាពរបស់កោសិកាT (T cells) ដើម្បីទប់ស្កាត់ប្រតិកម្មនៃប្រព័ន្ធភាពស៊ាំ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp